ភ្នំពេញ ៖ រថយន្តកុងតឺន័រដឹកដែកមួយគ្រឿង ដឹកជញ្ជូនខ្វះការប្រុងប្រយ័ត្ន ដោយធ្វេសប្រហែស មិនចងនោះទេ ខណៈដែលកំពុងបើកបរ ស្រាប់តែរមៀលរមូដែកធ្លាក់រាយប៉ាយតាមផ្លូវ ធ្វើឱ្យអ្នកដំណើរពីក្រោយគេចទាំងព្រលឹងចុងសក់ សំណាងហើយមិនប៉ះ ម៉ូតូ រថយន្តផ្សេង។

ហេតុការណ៍ខាងលើកើតឡើង កាលពីវេលាម៉ោង៤និង៥០នាទីរសៀល ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ នៅតាមផ្លូវជាតិលេខ៣ ភូមិស្រែញរ៍ សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
រថយន្តកុងតឺន័រខាងលើម៉ាកFUSO ពណ៌ស ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3E-7593 សណ្តោងរុឺម៉ក ពាក់ស្លាកលេខ ភ្នំពេញ 4A-5978 ដឹកដែកសរសៃជាច្រើនរមូ ។

តាមប្រភពបានឱ្យដឹងថា មុនកើតហេតុ រថយន្តបើកពីត្បូងទៅជើង ដឹកដែក ដោយមិនបានចងឡើយ លុះដល់ចំណុចកើតហេតុស្រាប់តែ ធ្លាក់ជាច្រើនរមូ រាយប៉ាយតាមផ្លូវ ធ្វើឱ្យអ្នកដំណើរពីក្រោយគេចទាំងព្រលឹងចុងសក់ សំណាងហើយមិនប៉ះចំមនុស្ស ម៉ូតូ រថយន្ត ផ្សេង ។ ក្រោយកើតហេតុ ម្ចាស់ហៅរថយន្តស្ទូចទៅលើកដែកដាក់លើរថយន្តវិញ និងបន្តដំណើរចាកចេញទៅបាត់ ៕

អត្ថបទ៖ តាតុងសែនជ័យ

