លោក Pep Muñoz គ្រូបង្គោលក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានលើកឡើងក្រោយជំនួបយកឈ្នះណាហ្គាវើលដ៍ សប្ដាហ៍ទី៥ ថ្ងៃទី១៨ កញ្ញា ថា ជួបណាហ្គាវើលដ៍ គឺជាការប្រកួតដ៏តានតឹង យើងដឹងហើយថាក្រុមណាហ្គាវើលដ៍ គឺជាក្រុមដែលមានគុណភាពល្អ នៅក្នុងរដូវកាលនេះ។

លោក Pep Muñoz បន្តថា សម្រាប់ការប្រកួតនៅតង់ទី១ ក្រុមរបស់យើងបានបណ្ដោយឱ្យណាហ្គាវើលដ៍មានឱកាស ២ធំៗ ដូចនេះយើងត្រូវបង្កើតឱកាសទាត់បញ្ចូលទីគេដូចគ្នា។ នៅតង់ទី២ ណាហ្គាវើលដ៍នៅតែមានឱកាសបន្ថែមទៀត តែក្រុមរបស់យើងធ្វើបានល្អជាង។
លោក Pep Muñoz ក៏បានលើកសសើរទៅកាន់ក្រុមរបស់ណាហ្គាវើដលដ៍ ដែលលេងបានល្អនៅក្នុងរដូវកាលនេះ ជាក្រុមដែលមានគុណភាពខ្ពស់ ហើយលោកក៏ចង់ឱ្យមានក្រុមដូចនេះច្រើននៅក្នុងការប្រកួតលីគកម្ពុជា។
សូមស្ដាប់សម្ដីពេញរបស់លោក Pep Muñoz គ្រូបង្គោលក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ខាងក្រោម៖
ព្រះខ័នរាជស្វាយរៀង ក្រោមការដឹកនាំរបស់លោក Pep Muñoz បន្តរកបានជ័យជម្នះ៤ប្រកួត និងចាញ់ ១ ក្រោយឆ្លងកាត់ ៥សប្ដាហ៍រួមមក ដោយទី១ ឈ្នះ Tiffy Army ក្នុងលទ្ធផល ៧-០ ឈ្នះ ISI ដង្កោសែនជ័យ ក្នុងលទ្ធផល ៤-១ ទី៣ឈ្នះគិរីវង់សុខសែនជ័យ ក្នុងលទ្ធផល ៦-១ ទី៤ ចាញ់វិសាខា ក្នុងលទ្ធផល ១-០ និងចុងក្រោយយកឈ្នះណាហ្គាវើលដ៍ ក្នុងលទ្ធផល ២-០៕


