ថ្មីៗនេះ Charlie Putt បានដឹកដៃមិត្តភក្ដិដែលស្គាល់គ្នាតាំងពីក្មេងវ័យចូលរោងការក្រោមសំឡេងអបអរសាទរ ពីក្រុមគ្រួសារ និងមិត្តភក្ដិ ក្រោយអ្នកទាំងពីរបើកបេះដូង មើលចិត្តមើលថ្លើមគ្នារយៈពេល២១ឆ្នាំ កន្លងមក។

តារាចម្រៀងវ័យ៣២ឆ្នាំ បានបង្ហាញពីក្ដីរំភើបរីករាយ ដែលជីវិតស្នេហារបស់ខ្លួនបានឈានចូលដល់ដំណាក់កាលប្ដូរឋានៈ ពីគូស្នេហ៍ មកជាគូស្វាមីភរិយា ដោយលោកបានបង្ហោះសារ លើបណ្ដាញសង្គម Instagram ផ្ទាល់ខ្លួន បើកបង្ហាញពីចំណាប់អារម្មណ៍របស់ខ្លួនថា៖ «បង ស្រលាញ់អូន Brooke ហើយបងនឹងនៅតែស្រលាញ់អូនជានិច្ច បាននៅជាមួយអូន បងគឺជាមនុស្សដែលសំណាងបំផុត។ បងសន្យាថា នឹងស្រលាញ់អូនរាល់ថ្ងៃ ពេញមួយជីវិតបង និងរឹតតែស្រលាញ់អូនពេលដែលយើងដើរដល់ជីវិតបន្ទាប់ជាមួយគ្នា។ Brooke Ashley Sansone ឥឡូវនេះអូននឹងក្លាយទៅជា Brooke Ashley Puth វិញ។ អរគុណដែលធ្វើឱ្យបងក្លាយជាបុរសដែលមានសុភមង្គលជាងគេ។ បងនឹងនៅក្បែរអូនជាដរាប។


គួរបញ្ជាក់ថា តារាចម្រៀង Charlie Puth និង Brooke Ashley Puth បានចាប់ផ្ដើមទាក់ទងស្នេហាគ្នាកាលពីឆ្នាំ ២០២២ ហើយមកដល់ខែកញ្ញា ឆ្នាំ២០២៣ គូស្នេហ៍មួយគូដែលស្រលាញ់គ្នាចាក់ទឹកមិនលិចនេះ បានសម្រេចចិត្តភ្ជាប់ពាក្យជាមួយគ្នា មុននឹងសម្រេចចិត្តដឹកដៃគ្នាចូលរោងការ នៅក្នុងខែកញ្ញា ឆ្នាំ២០២៤ នេះ៕

