កំពង់ធំ៖ ព្រោះតែរឿងគំនុំ កម្មករសំណង់ម្នាក់បានយកកាំបិតចិត្តបន្លែចាក់ទៅលើកម្មករសំណង់ម្នាក់ទៀតបណ្ដាលឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។
លោកវរសេនីយ៍ឯក ឃុតណាតអធិការនគរបាលសុខសណ្ដាន់បានប្រាប់អ្នកយកព័ត៌មានយើងឱ្យដឹងនៅល្ងាចថ្ងៃទី 18 ខែកញ្ញា 2024ថាកាលពីព្រឹកថ្ងៃទី 16 ខែកញ្ញា 2024 មានករណីឃាតកម្មគិតទុកជាមុនដោយដោយសាររឿងគំនំទើបជនសង្ស័យយកកាំបិតចិត្តបន្លែទៅចាក់លើជនរងគ្រោះចំបំពង់ករខាងស្ដាំមួយកាំបិតមុតជ្រៅបណ្ដាលឱ្យស្លាប់ភ្លាមៗហេតុការណ៍នេះកើតឡើងនៅចំណុចក្រុមហ៊ុនជាំងស៊ាឡេតចេងម៉ាញតំបន់ស្នងអភូមិសាស្ត្រភូមិស្រែព្រីងឃុំសុចិត្រស្រុកសណ្ដាន់ កំពង់ធំ។

លោកអធិការស្រុកបានបញ្ជាក់បន្ថែមឱ្យដឹងថា ជនសង្ស័យឈ្មោះសំបូន ចំណាប់ភេទប្រុសអាយុ 41 ឆ្នាំមុខរបរកម្មករសំណង់មានទីលំនៅបច្ចុប្បន្នឃុំគោកដូងស្រុកអង្គរជុំខេត្តសៀមរាបគេចខ្លួនបាត់។ ចំណែកជនរងគ្រោះឈ្មោះកង ឌឿមភេទប្រុសអាយុ 32 ឆ្នាំមានទីលំនៅបច្ចុប្បន្នភូមិឃុំស្រុកខេត្តជាមួយជនសង្ស័យដែរ។

ក្រោយពីរសមត្ថកិច្ចធ្វើការពិនិត្យកោសល្យវិច្ច័យរួចរាល់ក៏ប្រគល់សាកសពជនរងគ្រោះឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីចំណែកជនសង្ស័យសមត្ថកិច្ចកំពុងកសាងសំណុំរឿងឆាវជ្រាវតាមរកចាប់ខ្លួនយកមកទោសទៅតាមផ្លូវច្បាប់៕
អត្ថបទ៖ កំពង់ធំ

