សិល្បៈជាតិ៖ នៅលើបណ្ដាញសង្គមបានបង្ហាញឱ្យឃើញថា អ្នកនាង វ៉ាង ស្រីណូ មើលទៅដូចជាសប្បាយចិត្តព្រួយ បើទោះបីជាត្រូវសម្រាលកូនស្រីដោយគ្មានស្វាមីនៅក្បែរកាន់ដៃដូចស្ត្រីឆ្លងទន្លេរដទៃទៀត។ អ្នកនាងទទួលសម្រាលបានកូនស្រីសុវត្ថិភាពដោយមានក្រុមគ្រួសារនៅចាំផ្ដល់កម្លាំងចិត្ត និងថែទាំនៅមន្ទីរពេទ្យ។


អ្នកនាង ក៏បានបញ្ជាក់ថា អ្នកនាងចេញពីមន្ទីរពេទ្យ និង មកដល់ផ្ទះវិញហើយ ដោយអ្នកនាងបានរៀបរាប់លើហ្វេសប៊ុកថា ៖ «ជម្រាបសួរ អ៊ំពូមីង ហ្វេនអូនទាំងអស់! អូនសម្រាលដោយសុវត្ថិភាព និង បានមកដល់ផ្ទះដ៏កក់ក្តៅរបស់អូនហើយ។ ម៉ាក់ៗអូនរវល់ជាមួយអូនណាស់! អត់បានផុសរូបឱ្យឃើញទើបតែបានផុស។ អ៊ំពូមីងចាំមើលមុខអូនច្រើនណាស់។ អរគុណ អ៊ំពូមីងសម្រាប់រាល់ខមិនជូនពរអូនទាំងអស់»។
អតីតតារាសម្ដែងស្រីរូបនេះ មើលទៅដូចជាមិនខ្វល់ចំពោះពាក្យចំអន់ ឬពាក្យបង្អាប់ពីអ្នកលេងបណ្ដាញសង្គមឡើយ ផ្ទុយទៅវិញ អ្នកនាងបង្ហាញស្នាមញញឹមពេលនៅក្បែរកូនស្រីជាទីស្រឡាញ់ ហើយជាពិសេសទៀតនោះ ស្នាមញញឹមកូនស្រីនេះហើយបានផ្ដល់កម្លាំងចិត្តយ៉ាងពេញទំហឹងច្រើនជាងពាក្យសម្ដី Bully មកលើអ្នកនាងថា កើតកូនអត់ប្ដី។

ទទួលបានកូនស្រីដំបូងលើកនេះ អ្នកនាង វ៉ាង ស្រីណូ នៅមិនទាន់បង្ហាញឈ្មោះកូនស្រីឱ្យមហាជនបានដឹងនៅឡើយ និងនៅមិនទាន់ស្រាយចម្ងល់ថា អ្នកនាងនឹងប្រើនាមត្រកូលអ្វីឱ្យកូនស្រីខ្លួន។ បន្ទាប់ពីសម្រាលកូនរួចអ្នកនាង វ៉ាង ស្រីណូ នៅបន្តថែរក្សាសុខភាពសរសៃខ្ចីនៅស្រុកខ្មែរសិន និងមិនទាន់បង្ហាញគម្រោងថា នឹងត្រឡប់ទៅអាមេរិកវិញពេលណានោះទេ។ គេនៅឃើញមុខអ្នកនាង វ៉ាង ស្រីណូ ចេញមុខ Live លក់នៅឡើយប៉ុន្តែប្រហែលវីដេអូ Live ចាស់ៗរបស់អ្នកកនាងក៏ថាបាន៕

