ក្រុមម្ចាស់ផ្ទះគិរីវង់សុខសែនជ័យ បន្តចាញ់ក្នុងដីខ្លួនឯងក្រោមថ្វីជើងក្រុមមកពីខេត្តសៀមរាប អង្គរថាយហ្គឺរ ដោយលទ្ធផល ៣-១ ខណៈក្រុមអាយអេសអាយ ដង្កោសែនជ័យបានត្រឹមស្មើគ្នាជាមួយក្រុមទ័ព ដោយលទ្ធផល ២-២ នៃពានរង្វាន់លីគកំពូលកម្ពុជា Cambodian Premire League រដូវកាលឆ្នាំ២០២៤-២៥ សប្តាហ៍ទី៥។

លទ្ធផលការសប្តាហ៍ទី៥ ថ្ងៃទី១៩ ខែកញ្ញា​ ឆ្នាំ២០២៤៖

  • គិរីវង់សុខសែនជ័យ ១-៣ អង្គរថាយហ្គឺរ
  • អាយអេសអាយ ដង្តោសែនជ័យ ២-២ កងយោធពលខេមរភូមិន្ទ

ពានរង្វាន់​លីគ​កំពូល​កម្ពុជា រដូវកាល​ឆ្នាំ​២០២៤-២៥ នេះ​​មាន​សមាជិក​ចំនួន​១១​ក្រុម ដោយ​ប្រកួត​ប្រជែង​ពី​​ថ្ងៃ​ទី​១០ ខែ​សីហា ឆ្នាំ​២០២៤ ដល់​​ថ្ងៃ​ទី​១៧ ខែ​ឧសភា ឆ្នាំ​២០២៥ ខាង​មុខ ដោយ​តម្រូវ​ក្រុម​ជា​សមាជិក​ប្រកួត​វិលជុំ​សន្សំ​ពិន្ទុ​ចំនួន​២​ជើង ហើយ​ក្រុម​ចំណាត់​ថ្នាក់​លេខ​១​ដល់​លេខ​៦ បន្ត​ប្រកួត​យក​ជើង​ឯក ខណៈ​ក្រុម​លេខ​៧ ដល់​១១ ត្រូវ​ប្រកួត​យក​ចំណាត់​ថ្នាក់៕

Share.