អង្គរថាយហ្គឺរ បន្តកំណត់ត្រាឈ្នះរបស់ខ្លួន ឡើងឈរចំណាត់ថ្នាក់លេខ៣ ខណ:ភ្នំពេញក្រោមឈ្នះ ៤ប្រកួតជាប់គ្នាគិតត្រឹមសប្ដាហ៍ទី៥ បញ្ចប់ការប្រកួតកាលពីថ្ងែទី១៩ កញ្ញា នៃលីគកំពូលកម្ពុជា Cambodian Premier League រដូវកាល ២០២៤-២៥។

អង្គរថាយហ្គឺរ ពិតជាធ្វើបានល្អមែនទែននៅដើមរដូវកាលថ្មីនេះដោយឆ្លងកាត់ ៤ប្រកួតឈ្នះទាំង៤ប ប្រកួតទី១ ឈ្នះក្រសួងមហាផ្ទៃ ១-០ ប្រកួតទី២ ឈ្នះ Tiffy Army ២-១ និងប្រកួតទី៣ បានយកឈ្នះ ISI ដង្កោសែនជ័យ ២-០ ប្រកួតទី៤ យកឈ្នះ គិរីវង់សុខសែនជ័យ ៣-១ កាលពីថ្ងៃទី១៩ កញ្ញា។
ងាកមកភ្នំពេញក្រោនវិញក៏ជាក្រុមដែលមិនទាន់ចាញ់ដូចគ្នា ឆ្លងកាត់ ៤ប្រកួតនៅដើមរដូវកាលថ្មីនេះ ដោយប្រកួតទី១ ឈ្នះវិសាខា ៤-២ ប្រកួតទី២ ឈ្នះ Tiffy Army ២-១ ប្រកួតទី៣ ឈ្នះបឹងកេត ២-១ និងប្រកួតទី៤ ឈ្នះគរីវង់ ៦-០ កាលពីថ្ងែទី១៥ កញ្ញា។

លទ្ធផល ប្រកួតសប្ដាហ៍ទី៥ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤នេះ៖
- សមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ ០-៩ វិសាខា នៅកីឡដ្ឋាន AIA KMH Park
- ព្រះខ័នរាជស្វាយរៀង ២-០ ណាហ្គាវើលដ៍ នៅកីឡដ្ឋាន ស្វាយរៀង
- បឹងកេត ៥-១ ក្លិបបាល់ទាត់ឡាយហ្វ ខេត្តព្រះសីហនុ នៅពហុកីឡដ្ឋានជាតិ
លទ្ធផលការសប្តាហ៍ទី៥ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤៖
- គិរីវង់សុខសែនជ័យ ១-៣ អង្គរថាយហ្គឺរ
- អាយអេសអាយ ដង្តោសែនជ័យ ២-២ កងយោធពលខេមរភូមិន្ទ
ពានរង្វាន់លីគកំពូលកម្ពុជា រដូវកាលឆ្នាំ២០២៤-២៥ នេះមានសមាជិកចំនួន១១ក្រុម ដោយប្រកួតប្រជែងពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥ ខាងមុខ ដោយតម្រូវក្រុមជាសមាជិកប្រកួតវិលជុំសន្សំពិន្ទុចំនួន២ជើង ហើយក្រុមចំណាត់ថ្នាក់លេខ១ដល់លេខ៦ បន្តប្រកួតយកជើងឯក ខណៈក្រុមលេខ៧ ដល់១១ ត្រូវប្រកួតយកចំណាត់ថ្នាក់៕
តារាងចំណាត់ថ្នាក់ ត្រឹមសប្ដាហ៍ទី៥៖


