ក្រុម​បាល់ទាត់​ហ្វូតសាលបុរស​ជម្រើសជាតិ​ថៃ បន្ត​យក​ឈ្នះ ២ប្រកួត​ជាប់​គ្នា ក្នុង​វគ្គជម្រុះក្នុង​ពូល នៃព្រឹត្តិ​ការណ៍​​ប្រកួត​ពានរង្វាន់បាល់ទាត់ហ្វូតសាលជើងឯកពិភពលោក 2024 FIFA Futsal World Cup ដោយ​ឈ្នះក្រូអាត និងបន្តឈ្នះគុយបា ដែល​ការប្រកួត ធ្វើឡើង​នៅ ប្រទេស​អ៊ូសបេគីស្ថាន។

លទ្ធផល និងកម្មវិធីប្រកួតនៅសល់ របស់ក្រុមបាល់ទាត់ហ្វូតសាល ជម្រើសជាតិថៃ៖

  • ថ្ងៃទី១៤ កញ្ញា ២០២៤៖ ក្រូអាត ១-២ ថៃ នៅក្នុងសាល Bukhara Universal Sports Complex
  • ថ្ងៃទី១៧ កញ្ញា ២០២៤៖ ថៃ ១០-៥ គុយបា នៅក្នុងសាល Bukhara Universal Sports Complex
  • ថ្ងៃទី២០ កញ្ញា ២០២៤៖ ថៃ ប៉ះ ប្រេស៊ីល នៅក្នុងសាល Bukhara Universal Sports Complex

ក្រុម​បាល់ទាត់​ហ្វូតសាលបុរស​ជម្រើសជាតិ​ថៃ ស្ថិត​នៅ​ពូល​ជា​មួយ ប្រេស៊ីល គុយបា និងក្រូអាត ដែល​ធ្វើឡើង​នៅ ប្រទេស​អ៊ូសបេគីស្ថាន ​នឹង​ចាប់​ផ្ដើម​ប្រកួត​វគ្គជម្រុះ​ក្នុង​ពូល​ចាប់​ពី​ថ្ងៃទី១៤ ខែកញ្ញា​ខាង​មុខ​នេះ គ្រោង​នឹង​រកឃើញ​ម្ចាស់​ជើង​ឯក​នៅ​ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៤ខាងមុខ។

ព្រឹត្តិការណ៍​ប្រកួត​ពានរង្វាន់បាល់ទាត់ហ្វូតសាលជើងឯកពិភពលោក FIFA Futsal World Cup ដែល​រៀប​ចំរៀងរាល់ ៤ឆ្នាំម្ដង ធ្វើឡើង​ដំបូង​នៅ​ឆ្នាំ១៩៨៩ ដោយ​ប្រទេស​ហូឡង់​ ធ្វើ​ជាម្ចាស់​ផ្ទះ។ ខណ:​ក្រុម​ជម្រើសជាតិប្រេស៊ី ឈ្នះជើងឯក​ច្រើន​ជាង​គេ ចំនួន ៥លើក អេស្ប៉ាញ ចំនួន ២លើក អាហ្សង់ទីន និងព័រទុយហ្គាល់ ចំនួន ១លើក៕

Share.