ក្លិបបាល់ទាត់គិរីវង់សុខសែនជ័យ ធ្វើមិនសូវបានល្អឡើងសម្រាប់ដើមរដូវកាលថ្មីនេះ ដោយចាញ់ ៥ប្រកួតជាប់គ្នាមិនទាន់មាន ១ពិន្ទុសោះ គិតត្រឹមសប្ដាហ៍ទី៥ បញ្ចប់ការប្រកួតកាលពីថ្ងែទី១៩ កញ្ញា នៃលីគកំពូលកម្ពុជា Cambodian Premier League រដូវកាល ២០២៤-២៥។

ឆ្លងកាត់ ៥ប្រកួតកន្លងមក របសគិរីវង់សុខសែនជ័យ នៅលីគកំពូលកម្ពុជា រដូវកាលថ្មីនេះ៖
- ប្រកួតទី១៖ ណាហ្គាវើលដ៍ ២-០ គិរីវង់ សុខសែនជ័យ
- ប្រកួតទី២៖ គិរីវង់សុខសែនជ័យ ១-២ បឹងកេត
- ប្រកួតទី៣៖ ព្រះខ័នរាជស្វាយរៀង ៦-០ គិរីវង់សុខសែនជ័យ
- ប្រកួតទី៤៖ គិរីវង់សុខសែនជ័យ ០-៦ ភ្នំពេញក្រោន
- ប្រកួតទី៥៖ គិរីវង់សុខសែនជ័យ ១-៣ អង្គរថាយហ្គឺរ
ដោយឡែកក្រឡេកមកមើល អង្គរថាយហ្កឺរ និងភ្នំពេញក្រោយ មិនទាន់ចាញ់សោះ។ អង្គរថាយហ្កឺរ ឆ្លងកាត់ ៤ប្រកួតឈ្នះទាំង៤ប ប្រកួតទី១ ឈ្នះក្រសួងមហាផ្ទៃ ១-០ ប្រកួតទី២ ឈ្នះ Tiffy Army ២-១ និងប្រកួតទី៣ បានយកឈ្នះ ISI ដង្កោសែនជ័យ ២-០ ប្រកួតទី៤ យកឈ្នះ គិរីវង់សុខសែនជ័យ ៣-១។
ខណ:ភ្នំពេញក្រោន ឆ្លងកាត់ ៤ប្រកួតនៅដើមរដូវកាលថ្មីនេះ ដោយប្រកួតទី១ ឈ្នះវិសាខា ៤-២ ប្រកួតទី២ ឈ្នះ Tiffy Army ២-១ ប្រកួតទី៣ ឈ្នះបឹងកេត ២-១ និងប្រកួតទី៤ ឈ្នះគរីវង់ ៦-០។
តារាងចំណាត់ថ្នាក់ ត្រឹមសប្ដាហ៍ទី៥៖


