លោក KOJI GYOTOKU គ្រូបង្វឹកក្រុមជម្រើសកម្ពុជាអាយុក្រោម២០ឆ្នាំ បានលើកឡើង​ថា កូន​ក្រុម​របស់​លោក (U20 កម្ពុជា) បាន​បោះជំរុំហ្វឹកហាត់​រយ:ពេល​១០ថ្ងៃ នៅប្រទេស​ថៃ ដើម្បីពង្រឹងលើសម្ថភាព និងបច្ចេកទេស និង​ត្រៀម​ខ្លួន​រួច​រាល់​ដើម្បី​ចូល​រួម​ប្រកួតពានរង្វាន់ជើងឯកទ្វីបអាសុី អាយុក្រោម២០ឆ្នាំ។ ការលើកឡង​ដូច​នេះ ក្នុងសន្និសីទសារព័ត៌មាន មុន​ពេល​ប៉ះ នេប៉ាល់ នៅ​ថ្ងៃស្អែក ក្នុងវគ្គជម្រុះ AFC U20 Asian Cup China PR 2025™ Qualifiers Group B។

លោក KOJI GYOTOKU បាន​បន្ថែម​ថា ការ​ចូលរួមប្រកួត ពានរង្វាន់ជើងឯកទ្វីបអាសុីអាយុក្រោម២០ឆ្នាំ វគ្គជម្រុះ AFC U20 Asian Cup China PR 2025™ Qualifiers គឺ​ជា​ការ​ប្រកួត​ដ៏តានតឹង ប៉ុន្តែពួកយើង នឹង​ព្យាយាម​ដើម្បី​បាន​ឡើង​ទៅកាន់​វគ្គជម្រុះ។

ចំណាប់អារម្មណ៍លោក KOJI GYOTOKU គ្រូបង្វឹកក្រុមជម្រើសកម្ពុជាអាយុក្រោម២០ឆ្នាំ ក្នុងសន្និសីទសារព័ត៌មាន៖

ខាងក្រោមនេះគឺជាកាលវិភាគការប្រកួត៖

  • ថ្ងៃទី២១ កញ្ញា៖ នេប៉ាល់ ជួប កម្ពុជា នៅកីឡដ្ឋាន Fu Jen Catholic University
  • ថ្ងៃទី២៣ កញ្ញា៖ កម្ពុជា ជួប អ៊ូសបេគីស្ថាន នៅកីឡដ្ឋាន Fu Jen Catholic University
  • ថ្ងៃទី២៥ កញ្ញា៖ បារ៉ែន ជួប កម្ពុជា នៅកីឡដ្ឋាន Fu Jen Catholic University
  • ថ្ងៃទី២៩ កញ្ញា៖ កម្ពុជា ជួប ចិនតៃប៉ិ នៅកីឡដ្ឋាន Fu Jen Catholic University៕

ក្រោមការដឹកនាំរបស់លោក Koji Gyotoku ក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២០ឆ្នាំ ស្ថិតនៅពូល B ជាមួយអ៊ូសបេគីស្ថាន, បារ៉ែន, ចិនតៃប៉ិ និងនេប៉ាល់។ ការប្រកួតពានរង្វាន់ជើងឯកទ្វីបអាសុីអាយុក្រោម២០ឆ្នាំ វគ្គជម្រុះ AFC U20 Asian Cup China PR 2025™ Qualifiers Group B ដែលនឹងប្រព្រឹត្តិទៅពីថ្ងៃទី២១ ដល់២៩ ខែកញ្ញា ឆ្នាំ២០២៤ នៅចិនតៃបុិ៕

Share.