ក្រុមយុវជនអាយុក្រោម ១៦ឆ្នាំ របស់វិសាខា នឹង​ទទួលក្រុមភ្ញៀវ​បឹង​កេត ក្នុង​ជំនួប​សប្ដាហ៍ទី១៦ នៃការប្រកួតពានរង្វាន់ជម្រើសជើងឯកយុវជនអាយុក្រោម ១៦ឆ្នាំ Cambodian Youth League U16 2024 នៅ​ថ្ងៃអាទិត្យ ទី២២ ខែកញ្ញា ឆ្នាំ២០២៤នេះ។

ក្នុង​នោះសារព័ត៌មានត្រយង នឹង​ធ្វើ​ការ​ផ្សាយ​ផ្ទាល់​សម្រាប់​ការ​ប្រកួត​រវាង ក្រុមយុវជន​អាយុ​ក្រោម​១៦​ឆ្នាំ វិសាខា ទល់នឹង​យុវជនអាយុក្រោម ១៦ឆ្នាំ បឹងកេត ដោយការប្រកួត​នឹង​ធ្វើ​ឡើងនៅមជ្ឍមណ្ឌលហ្វឹកហាត់វិសាខា វេលាម៉ោង ៨:០០នាទីរព្រឹក។

កម្មវិធីប្រកួត ជើងឯកយុវជនអាយុក្រោម ១៦ឆ្នាំ សប្ដាហ៍ទី១៦ ថ្ងៃទី២២ កញ្ញានេះ៖

ក្រុមយុវជនអាយុក្រោម ១៦ឆ្នាំ របស់វិសាខា គឺជាក្រុមតែមួយគត់ដែលរក្សាជ័យជម្នះបានវែងជាងគេ រហូត​ដល់ ១៤ប្រកួត​ជាប់គ្នា បន្ទាប់ពីយកឈ្នះលើក្រុមម្ចាស់ផ្ទះព្រះខ័នរាជស្វាយរៀង ក្នុងលទ្ធផល ៤-០ សប្ដាហ៍ទី១៥ គិតត្រឹមជុំទី២ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤

លទ្ធផលការប្រកួតនៅជុំទី១ របស់ក្រុមយុវជនអាយុក្រោម១៦ឆ្នាំ របស់វិសាខារួមមាន៖

  • សប្ដាហ៍ទី២៖ សៀមរាបយូណាយធីត ១-២ វិសាខា
  • សប្ដាហ៍ទី៣៖ វិសាខា ៤-៣ អាយ អេស អាយ ដង្កោសែនជ័យ
  • សប្ដាហ៍ទី៤៖ Tiffy Army FC ១-២ វិសាខា
  • សប្ដាហ៍៥ ៖ វិសាខា ៥-១ ណាហ្គាវើលដ៏
  • សប្ដាហ៍ទី៦៖ វិសាខា ៧-១ ព្រះខ័នរាជស្វាយរៀង
  • សប្ដាហ៍ទី៧៖ បឹងកេត ០-៣ វិសាខា
  • សប្ដាហ៍ទី៨៖ វិសាខា ៧-០ សាលាតម្រង់ទិសរាជធានីភ្នំពេញ
  • សប្ដាហ៍ទី៩៖ អង្គរថាយហ្គឺរ ០-៩ វិសាខា

លទ្ធផលការប្រកួតនៅជុំទី២៖

  • សប្ដាហ៍ទី១០៖ ភ្នំពេញក្រោន ០-១ វិសាខា
  • សប្ដាហ៍ទី១១៖ វិសាខា ២-១ សៀមរាបយូណាយធីត
  • សប្ដាហ៍ទី១២៖ អាយ អេស អាយ ដង្កោសែនជ័យ ១-៣ វិសាខា
  • សប្ដាហ៍ទី១៣៖ វិសាខា ៥-១ Tiffy Army FC
  • សប្តាហ៍ទី១៤៖ ណាហ្គាវើលដ៍ ០-៦ វិសាខា
  • សប្ដាហ៍ទី១៥៖ ប្រះខ៍នរាជស្វាយរៀង ០-៤ វិសាខា

តាមការគ្រោងទុកសម្រាប់ការប្រកួតជុំផ្ដាច់ព្រ័ត្រ នៅថ្ងៃទី ២០ ខែតុលា ឆ្នាំ២០២៤៖ ក្រុមលេខ៣ ប៉ះក្រុមលេខ៤។ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤៖ ក្រុមលេខ២ ប៉ះអ្នកឈ្នះ រវាងលេខ៣ ឬលេខ៤ ចំណែក​​​វគ្គផ្ដាច់ព្រ័ត្រ នឹងធ្វើឡើងនៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយក្រុមលេខ១ ប៉ះអ្នកឈ្នះរវាងក្រុមលេខ២ ប៉ះលេខ៣ឬលេខ៤៕

Share.