ក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២០ឆ្នាំ ក្រោមការដឹកនាំរបស់លោក Koji Gyotoku នឹងត្រូវជួបក្រុមជម្រើសជាតិនេប៉ាល់ អាយុក្រោម២០ឆ្នាំ នៃពានរង្វាន់ជើងឯកទ្វីបអាសុីអាយុក្រោម២០ឆ្នាំ វគ្គជម្រុះ AFC U20 Asian Cup China PR 2025™ Qualifiers នៅចិនតៃបុិ ក្នុងកីឡដ្ឋាន Fu Jen Catholic University វេលាម៉ោង ២:០០នាទីរសៀល។

លោក KOJI GYOTOKU គ្រូបង្វឹកក្រុមជម្រើសកម្ពុជាអាយុក្រោម២០ឆ្នាំ បានលើកឡើងថា កូនក្រុមរបស់លោក (U20 កម្ពុជា) បានបោះជំរុំហ្វឹកហាត់រយ:ពេល១០ថ្ងៃ នៅប្រទេសថៃ ដើម្បីពង្រឹងលើសម្ថភាព និងបច្ចេកទេស និងត្រៀមខ្លួនរួចរាល់ដើម្បីចូលរួមប្រកួតពានរង្វាន់ជើងឯកទ្វីបអាសុី អាយុក្រោម២០ឆ្នាំ។
លោក KOJI GYOTOKU បានបន្ថែមថា ការចូលរួមប្រកួត ពានរង្វាន់ជើងឯកទ្វីបអាសុីអាយុក្រោម២០ឆ្នាំ វគ្គជម្រុះ AFC U20 Asian Cup China PR 2025™ Qualifiers គឺជាការប្រកួតដ៏តានតឹង ប៉ុន្តែពួកយើង នឹងព្យាយាមដើម្បីបានឡើងទៅកាន់វគ្គជម្រុះ។

កាលវិភាគប្រកួត ទាំង៤ របស់ក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២០ឆ្នាំ មានដូចខាងក្រោម៖
- ថ្ងៃទី២១ កញ្ញា៖ នេប៉ាល់ ជួប កម្ពុជា នៅកីឡដ្ឋាន Fu Jen Catholic University
- ថ្ងៃទី២៣ កញ្ញា៖ កម្ពុជា ជួប អ៊ូសបេគីស្ថាន នៅកីឡដ្ឋាន Fu Jen Catholic University
- ថ្ងៃទី២៥ កញ្ញា៖ បារ៉ែន ជួប កម្ពុជា នៅកីឡដ្ឋាន Fu Jen Catholic University
- ថ្ងៃទី២៩ កញ្ញា៖ កម្ពុជា ជួប ចិនតៃប៉ិ នៅកីឡដ្ឋាន Fu Jen Catholic University៕
ក្រោមការដឹកនាំរបស់លោក Koji Gyotoku ក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២០ឆ្នាំ ស្ថិតនៅពូល B ជាមួយអ៊ូសបេគីស្ថាន, បារ៉ែន, ចិនតៃប៉ិ និងនេប៉ាល់។ ការប្រកួតពានរង្វាន់ជើងឯកទ្វីបអាសុីអាយុក្រោម២០ឆ្នាំ វគ្គជម្រុះ AFC U20 Asian Cup China PR 2025™ Qualifiers Group B ដែលនឹងប្រព្រឹត្តិទៅពីថ្ងៃទី២១ ដល់២៩ ខែកញ្ញា ឆ្នាំ២០២៤ នៅចិនតៃបុិ៕


