កំពត ៖ បុរសជនជាតិចិនម្នាក់ បន្ទាប់ពីប្រពន្ធជាជនជាតិខ្មែរ សុំលែងលះ បែជាតូចចិត្តខ្លួនឯង ប៉ុនប៉ងធ្វើអត្តឃាត ដោយបើករថយន្តកាមរីហាយប្រីត ទម្លាក់ចូលក្នុងទឹកប្រឡាយ ក្រឡាប់ផ្ងារជើង បណ្តាលឱ្យរងរបួស រថយន្តខូចខាតធ្ងន់ ។

ហេតុការណ៍ខាងលើកើតឡើង កាលពីរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ នៅតាមផ្លូវជាតិ៣១ ចំណុចភូមិត្រពាំងពោន ឃុំបន្ទាយមាសខាងកើត ស្រុកបន្ទាយមាស ខេត្តកំពត ។

តាមប្រភពបានឱ្យដឹងថា បុរសជនជាតិចិនខាងលើមានប្រពន្ធជាជនជាតិខ្មែរ តែដោយសារការរស់នៅមិនចុះសម្រុងគ្នា ប្រពន្ធបានសុំលែងលះ បែបុរសជាប្តីតូចចិត្តខ្លួនឯង នៅរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ ប៉ុនប៉ងធ្វើអត្តឃាត ដោយបើករថយន្តកាមរីហាយប្រីត បោះពួយល្បឿនលឿនពីត្បូងទៅជើង ដល់ចំណុចកើយហេតុ បួងចង្កូតទម្លាក់ចូលទឹកប្រឡាយ ក្រឡាប់ផ្ងារជើង រងរបួស រថយន្តរងខូចខាតធ្ងន់ ។

ក្រោយកើតហេតុពលរដ្ឋជួយយកជនរងគ្រោះចេញ ដឹកបញ្ជូនទៅមន្ទីរពេទ្យ ចំណែករថយន្តសមត្ថកិច្ចស្ទូចយកទៅរក្សាទុកនៅអធិការដ្ឋានស្រុក ៕
អត្ថបទ៖ តាតុងសែនជ័យ

