ការប្រកួតពានរង្វាន់លីគនារីកម្ពុជា (Cambodian Women League 2024-25) បានដល់សប្តាហ៍ទី៦ ហើយដោយនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤ នេះ ក្រុមនារីណាហ្គាវើលដ៍ ត្រូវប៉ះ ខេត្តបាត់ដំបង ខណៈវិសាខា ប៉ះ ខេត្តកំពងធំ និង៤គូផ្សេងទៀតនឹងប៉ះគ្នានៅ៦ទីលានផ្សេងគ្នា ។

កម្មវិធីប្រកួតសប្តាហ៍ទី៦

សូមបញ្ជាក់ថាលីគនារីកម្ពុជា តម្រូវឱ្យក្រុមទាំង១០ប្រកួតគ្នាវិលជុំចំនួន២ជើងហើយក្រុមដែលមានពិន្ទុច្រើនជាងគេមានឈ្មោះបន្តប្រកួតវគ្គពាក់កណ្តាលផ្ដាច់ព្រ័ត្រ ដោយក្រុមលេខ៣ ប៉ះក្រុមលេខ៤ រកអ្នកឈ្នះឡើងទៅប៉ះក្រុមលេខ២ ខណៈក្រុមលេខ១ មានឈ្មោះចាំប្រកួតនៅវគ្គផ្ដាច់ព្រ័ត្រ។
តាមគម្រោងការប្រកួតធ្វើនេះចាប់ផ្ដើមពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ ដល់ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយការប្រកួតត្រូវធ្វើ Home/Away លើទឹកដីរបស់ក្រុមទាំង១០ម្តងម្នាក់៕

