ក្រចេះ ៖ មនុស្ស២នាក់បានស្លាប់ ម្នាក់ទៀតបាត់ខ្លួន និង២នាក់ទៀតបានហែលឡើងគោករួច បន្ទាប់ពីជួបគ្រោះលិចទូកដឹកដំឡូង ដោយសារភ្លៀងខ្យល់ រលក បក់បក់ខ្លាំង កាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ ចំណុចបឹងរាំង ភូមិខ្នងពស់ ឃុំដារ ស្រុកចិត្តបុរី ខេត្តក្រចេះ ។

ជនរងគ្រោះ បានគ្នា៥នាក់ ១ ឈ្មោះ បឹង ឆោម ភេទប្រុស អាយុ២៤ឆ្នាំ (ស្លាប់) ២ ឈ្មោះ បឹង ឆៃមាំង ភេទប្រុស អាយុ១៣ឆ្នាំ (ស្លាប់) ៣ ឈ្មោះ ប៉ាវ ថៃ ភេទប្រុស អាយុ៤៣ឆ្នាំ (កំពុងបាយ់ខ្លួន) ៤ ឈ្មោះ បឹង ឈាង ភេទប្រុស អាយុ៥៥ឆ្នាំ (ហែលទឹករួច) ៥ ឈ្មោះ សុង ចំរើន ភេទប្រុស អាយុ២៣ឆ្នាំ (ហែលទឹករួច) ។

តាមសមត្ថកិច្ចបានឱ្យដឹងថា មុនកើតហេតុ ជនរងគ្រោះ ជិះទូកដឹកដំឡូវ ឆ្លងកាត់បឹង ស្របពេលដែលភ្លៀង ខ្យល់បោកបក់ខ្លាំង ធ្វើឱ្យលិចទូក បណ្តាលឱ្យស្លាប់២នាក់ បាត់ខ្លួនម្នាក់ ហែលរួច២នាក់ ។

បន្ទាប់ពីជនរងគ្រោះជួបគ្រោះថ្នាក់បែបនេះ កម្លាំងសមត្ថកិច្ច ជាជ្ញាធរ ប្រជាពលរដ្ឋ នាំគ្នាចេញទៅជួយស្វែងរក ៕

អត្ថបទ៖តាតុង សែនជ័យ

Share.