លីគកំពូលកម្ពុជា Cambodian Premier League រដូវកាល ២០២៤-២៥ បានឈានដល់សប្តាហ៍ទី៦ ខណ:នៅថ្ងៃអាទិត្យ ទី២២ ខែកញ្ញា ខណ:វិសាខា បញ្ចប់កំណត់ត្រាមិនចាញ់សោះរបស់អង្គរថាយហ្គឺរ ក្រោយឈ្នះ៤ប្រកួតជាប់ៗគ្នា ក្នុងលទ្ធផល ២-១ នៅកីឡដ្ឋានព្រីសន៍។

លទ្ធផលសប្តាហ៍ទី៦ រួមមានដូចជា៖
- គិរីវង់សុខសែនជ័យ ១-១ ឡាយហ្វ ខេត្តព្រះសីហនុ
- Tiffy Army ៣-១ ក្រសួងមហាផ្ទៃ
- វិសាខា ២-១ អង្គរថាយហ្គឺរ
- ណាហ្គាវើលដ៍ ២-៦ ភ្នំពេញក្រោន។
អង្គរថាយហ្គឺរ ឆ្លងកាត់ ៥ប្រកួត ឈ្នះ៤ និងចាញ់១ ប្រកួតទី១ ឈ្នះក្រសួងមហាផ្ទៃ ១-០ ប្រកួតទី២ ឈ្នះ Tiffy Army ២-១ និងប្រកួតទី៣ បានយកឈ្នះ ISI ដង្កោសែនជ័យ ២-០ ប្រកួតទី៤ យកឈ្នះ គិរីវង់សុខសែនជ័យ ៣-១ និងប្រកួតទី៥ ចាញ់វិសាខា។

ងាកទៅភ្នំពេញក្រោនវិញគឺជាក្រុមតែ១គត់នៅ CPL ដែលមិនទាន់ចាញ់សោះ ក្រោយឆ្លងកាត់ ៥ប្រកួតនៅដើមរដូវកាលថ្មីនេះ ដោយប្រកួតទី១ ឈ្នះវិសាខា ៤-២ ប្រកួតទី២ ឈ្នះ Tiffy Army ២-១ ប្រកួតទី៣ ឈ្នះបឹងកេត ២-១ ប្រកួតទី៤ ឈ្នះគិរីវង់ ៦-០ និងប្រកួតទី៥ ឈ្នះណាហ្គាវើលដ៍៕

