ក្រោយ​ទន្ទឹង​រងចាំអស់​រយៈ​ពេល​ជា​យូរ​ នៅពេល​នេះ​រឿង​ភាគ​ដ៏ល្បីរបស់​កូរ៉េ «Squid Game» វគ្គទី​២ បាន​ចេញ​ផ្សាយ​ Trailer ផ្លូវការ​របស់​ខ្លួន​ហើយ​។

​ភាពយន្ត​ភាគ​កូរ៉េ​ដ៏ល្បីល្បាញ​ដែល​មាន​អ្នក​គាំទ្រ​ស្ទើទូទាំង​ពិភពលោក​ទន្ទឹងរងចាំ​ ចង់​ទស្សនា​ព្រោះ​តែ​ការ​ទស្សនា​នៅ​វគ្គទីមួយ​មិន​ទាន់​ឆ្អែត ទីបំផុត​ការរងចាំ​នោះត្រូវ​បាន​បញ្ចប់​ដោយ​ផលិតកម្ម​បាន​បញ្ចេញ​វីដេអូ​ផ្សព្វផ្សាយ​ថ្មី​​សាច់​រឿង​នេះ​ឱ្យ​អ្នក​តាម​ដាន​បាន​ទស្សនា។

Squid Game វគ្គទីពីរ​ នឹង​មាន​ចាក់​ផ្សាយ​នៅ​លើ Netflix ដោយ តួអង្គ​សំខាន់​​គឺ​ Lee Jung Jae (ម្ចាស់​​ពាន​រង្វាន់ Emmy Award) នឹង​បង្ហាញ​វត្តមាន​ត្រលប់​មក​វិញ​ ខណៈដែល​នឹង​មាន​តួអង្គ​សំខាន់​ៗ​ថ្មីៗ​ជា​ច្រើន​រូប​ទៀត​ មក​ញ៉ាំង​ឱ្យ​សាច់រឿង​កាន់តែ​ល្អមើល​នឹង​ជក់ចិត្ត​ទ្វេរដង ក្នុង​នោះ​មាន​ដូចជា Yim Si Wan, Kang Ha Neul, Park Gyu Young, និង Lee Jin Uk។

គួរដឹងថា​ ភាពយន្តភាគ ​ដ៏ល្បីល្បាញ​នេះមាន​បញ្ចាំង​តែ​នៅ​លើ App Netflix ប៉ុណ្ណោះ ចំណែក​កាលបរិច្ឆេទ​បញ្ចាំង​បាន​កំណត់​យក​ថ្ងៃ​​២៥ ខែ​ធ្នូ ឆ្នាំ​២០២៤ ដោយ​ពោល​គឺ​នៅ​ក្រោយ​ពិធីបុណ្យ​ដ៏ធំ​នៅ​អ៊ឺរ៉ុប ឬ​ហៅ​ថា​វិស្សមកាលរយៈពេល​វែង​របស់​បងប្អូន​ប្រជាជន​នៅប៉ែក​អ៊ឺរ៉ុប និង​អាមេ​រិក​៕

Share.