ក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២០ឆ្នាំ ក្រោមការដឹកនាំរបស់លោក Koji Gyotoku នឹងត្រូវជួបក្រុមជម្រើសជាតិអ៊ូបេគីស្ថាន អាយុក្រោម២០ឆ្នាំ នៃពានរង្វាន់ជើងឯកទ្វីបអាសុី AFC U20 Asian Cup China PR 2025™ វគ្គជម្រុះ នៅចិនតៃបុិ ក្នុងកីឡដ្ឋាន Fu Jen Catholic University វេលាម៉ោង ២:០០នាទីរសៀល រសៀលថ្ងៃទី២៣ ខែកញ្ញា។

លទ្ធផល និងកម្មវិធីប្រកួត របស់ក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២០ឆ្នាំ មានដូចខាងក្រោម៖
- ថ្ងៃទី២១ កញ្ញា៖ នេប៉ាល់ ១-៤ កម្ពុជា នៅកីឡដ្ឋាន Fu Jen Catholic University
- ថ្ងៃទី២៣ កញ្ញា៖ កម្ពុជា ជួប អ៊ូសបេគីស្ថាន នៅកីឡដ្ឋាន Fu Jen Catholic University
- ថ្ងៃទី២៥ កញ្ញា៖ បារ៉ែន ជួប កម្ពុជា នៅកីឡដ្ឋាន Fu Jen Catholic University
- ថ្ងៃទី២៩ កញ្ញា៖ កម្ពុជា ជួប ចិនតៃប៉ិ នៅកីឡដ្ឋាន Fu Jen Catholic University។
តារាងចំណាត់ថ្នាក់ពូល B បណ្តោះអាសន្ន៖

ក្រោមការដឹកនាំរបស់លោក Koji Gyotoku ក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២០ឆ្នាំ ស្ថិតនៅពូល B ជាមួយអ៊ូសបេគីស្ថាន, បារ៉ែន, ចិនតៃប៉ិ និងនេប៉ាល់។ ការប្រកួតពានរង្វាន់ជើងឯកទ្វីបអាសុីអាយុក្រោម២០ឆ្នាំ វគ្គជម្រុះ AFC U20 Asian Cup China PR 2025™ Qualifiers Group B ដែលនឹងប្រព្រឹត្តិទៅពីថ្ងៃទី២១ ដល់២៩ ខែកញ្ញា ឆ្នាំ២០២៤ នៅចិនតៃបុិ៕

