កំពង់ធំ៖ ឯកឧត្តម អ៊ុន បុត្ត អភិបាលរងខេត្តកំពង់ធំ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសណ្ដាន់ និងជាប្រធានក្រុមការងារចុះមូលដ្ឋាននឃុំមានរិទ្ធិបាននាំយកសម្លៀកបំពាក់ និងកន្សែងសារ៉ុងផ្តល់ជូនបងប្អូនប្រជាការពារភូមិ និងអាជ្ញាធរមូលដ្ឋាន ស្ថិតនៅឃុំមានរិទ្ឋិ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤។

ឯកឧត្តម បានអំពាវនាវដល់អាជ្ញាធរដែនដី រួមជាមួយប្រជាការពារ និងប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តអនុវត្តឱ្យបានជោគជ័យបន្ថែមទៀត នូវគោលនយោបាយភូមិ/ឃុំ មានសុវត្ថិភាព ហើយត្រូវរួមគ្នាថែរក្សាឱ្យបាននូវសុខសន្តិភាព ដែលយើងកំពុងមានដូចសព្វថ្ងៃនេះ ឱ្យនៅគង់វង្សជារៀងរហូត។ សម្រាប់បងប្អូនប្រជាការពារនៅក្នុងមូលដ្ឋាន បានយកចិត្តទុកដាក់បំពេញតួនាទី/កិច្ចរបស់ខ្លួន នៅក្នុងកម្មវិធីផ្សេងៗ ពិសេសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ បុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ បានរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ឱ្យមានសុវត្ថិភាពនៅក្នុងកម្មវិធីនោះផងដែរ។

គួរបព្ញាក់ថា ឯកឧត្តម អភិបាលរងខេត្តកំពង់ធំ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសណ្ដាន់ បានប្រគល់សំលៀកបំពាក់ឯកសណ្ឋានជូនដល់ប្រជាការពារចំនួន១០៨នាក់ រដ្ឋបាលឃុំ និងក្រុមយុវជនបានទទួលសារ៉ុងមួយផងដែរ៕

អត្ថបទ៖ កំពង់ធំ

