ក្លិបបាល់ទាត់ភ្នំពេញក្រោន គឺជាក្រុមតែ១គត់នៅលីគកំពូលកម្ពុជា Cambodian Premier League រដូវកាល ២០២៤-២៥ ដែលមិនទាន់ស្គាល់រសជាតិចាញ់ ក្រោយឆ្លងកាត់ ៥ប្រកួតនៅដើមរដូវកាលថ្មីនេះ ដោយប្រកួតទី១ ឈ្នះវិសាខា ៤-២ ប្រកួតទី២ ឈ្នះ Tiffy Army ២-១ ប្រកួតទី៣ ឈ្នះបឹងកេត ២-១ ប្រកួតទី៤ ឈ្នះគិរីវង់ ៦-០ និងប្រកួតទី៥ ឈ្នះណាហ្គាវើលដ៍ ៦-២។
តារាងចំណាត់ថ្នាក់ CPL បណ្តោះអាសន្ន៖

លទ្ធផលសប្តាហ៍ទី៦ កាលពីថ្ងៃអាទិត្យ ទី២២ ខែកញ្ញា រួមមានដូចជា៖
- គិរីវង់សុខសែនជ័យ ១-១ ឡាយហ្វ ខេត្តព្រះសីហនុ
- Tiffy Army ៣-១ ក្រសួងមហាផ្ទៃ
- វិសាខា ២-១ អង្គរថាយហ្គឺរ
- ណាហ្គាវើលដ៍ ២-៦ ភ្នំពេញក្រោន។
អង្គរថាយហ្គឺរ ស្គាល់រសជាតិចាញ់ជាលើកដំបូង ក្រោយឆ្លងកាត់ ៥ប្រកួត ឈ្នះ៤ និងចាញ់១ ប្រកួតទី១ ឈ្នះក្រសួងមហាផ្ទៃ ១-០ ប្រកួតទី២ ឈ្នះ Tiffy Army ២-១ និងប្រកួតទី៣ បានយកឈ្នះ ISI ដង្កោសែនជ័យ ២-០ ប្រកួតទី៤ យកឈ្នះ គិរីវង់សុខសែនជ័យ ៣-១ និងប្រកួតទី៥ ចាញ់វិសាខា ១-២៕


