ភ្នំពេញ៖ កាលពីថ្ងៃទី២២ ខែកញ្ញាឆ្នាំ២០២៤ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌសែនសុខបានបញ្ជូនខ្លួនជនសង្ស័យចំនួន០៤នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា នៅចំណុចមុខស្ថានីប្រេងសាវីមិច ខណ្ឌសែនសុខ ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ។

ដោយអនុវត្តតាមបទបញ្ជាផ្ទាល់របស់ឯកឧត្ដម​ ឧត្តមសេនីយ៍​ឯក​ ជួន​ ណារិន្ទ​ អគ្គស្នងការរង​ និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដឹកនាំដោយលោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា (ព្រួតគ្នាវាយ បណ្តាលឱ្យរបួស) ប្រព្រឹត្តល្មើសនៅចំណុចមុខស្ថានីប្រេងសាវីមិច ស្ថិតភូមិត្រពាំងជើងស្រុក សង្កាត់ ក្រាំងធ្នង់ ខណ្ឌសែនសុខ កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល២៣:៣០នាទី។

ឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់៖ ១. ឈ្មោះ តាំង សឿន ភេទប្រុសអាយុ៤៨ ឆ្នាំ មុខរបរទាហាន ២. ឈ្មោះ សារ៉ូ អក្ករ៉ា ភេទប្រុស, ៣. ឈ្មោះ អាន់ សុខា ភេទប្រុស និង៤. ឈ្មោះ លុច្យ បុនលី ភេទប្រុស៕

អត្ថបទ៖ ចតុម្មុខ

Share.