ក្រុមកីឡាសូហ្វតិន្នីសជម្រើសជាតិកម្ពុជា ដណ្តើមបានមេដាយសរុបចំនួន ០៨គ្រឿង ក្នុងនោះ មាស 0២គ្រឿង ប្រាក់ 0២គ្រឿង និងសំរិទ្ធិ 0៤គ្រឿង ពីព្រឹត្តិការណ៍ប្រកួត The ISTF – World Tour International Soft Tennis Championships 2024 ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ នៅទីក្រុង Pathum Thani ប្រទេសថៃ ។

ជ័យលាភីមេដាយទាំង ០៨គ្រឿងរួមមាន៖

១. មេដាយមាស ០១គ្រឿង ដណ្ដើមបានដោយលោក សៀង ម៉ៅ និងលោកស្រី ឃនសាត សាន្នីតា ប្រកួតមិត្តភាព លើវិញ្ញាសា វាយគូចម្រុះបុរស-នារី
២. មេដាយមាស ០១គ្រឿង ដណ្ដើមបានដោយកីឡាការិនី ឆាន ឈាវហួយ លើវិញ្ញាសា វាយឯកត្តជនយុវនារី អាយុក្រោម ១៨ ឆ្នាំ
៣. មេដាយប្រាក់ ០១គ្រឿង ដណ្ដើមបានដោយកីឡាករ យ៉ន ឈុនលាភ លើវិញ្ញាសា វាយឯកត្តជនយុវជន អាយុក្រោម ១៨ ឆ្នាំ
៤. មេដាយប្រាក់ ០១គ្រឿង ដណ្ដើមបានដោយកីឡាករ សាយ សុចិត្រ្តា និង សំ ចាន់កាប៊ី លើវិញ្ញាសា វាយគូបុរស
៥. មេដាយសំរឹទ្ធិ ០១គ្រឿង ដណ្ដើមបានដោយកីឡាការិនី ម៉េត ម៉ារីយ៉ាន លើវិញ្ញាសា ឯកត្តជននារី
៦. មេដាយសំរឹទ្ធិ ០១គ្រឿង ដណ្ដើមបានដោយកីឡាករ ឌឹម សំសុជាភារុណ កីឡាករ យី សារសារិទ្ធ កីឡាករ សាយ សុចិត្រ្តា កីឡាករ សំ ចាន់កាប៊ី និងកីឡាករ យ៉ន ឈុនលាភ លើវិញ្ញាសា វាយក្រុមបុរស
៧. មេដាយសំរឹទ្ធិ ០១គ្រឿង ដណ្ដើមបានដោយកីឡាការិនី ឃី ម៉េងជួង កីឡាការិនី ម៉េត ម៉ារីយ៉ាន កីឡាការិនី ហូ ស្រីណុច កីឡាការិនី ឃុន ចន្ទរ៉ូសិកា និងកីឡាការិនី ឆាន ឈាវហួយ លើវិញ្ញាសា វាយក្រុមនារី
៨. មេដាយសំរឹទ្ធិ ០១គ្រឿង ដណ្ដើមបានដោយលោកគ្រូសៀង ម៉ៅ និងលោកគ្រូ Sharma Tribhu (ជនជាតិម៉ាឡេស៊ី) ប្រកួតមិត្តភាព លើវិញ្ញាសា វាយគូបុរស។

សូមជម្រាបជូនថា សហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា បានចាត់បញ្ជូនប្រតិភូ គ្រូបង្វឹក កីឡាករ និងកីឡាការិនីចំនួន ១២រូប ឱ្យទៅចូលរួមក្នុងព្រឹត្តិការណ៍ខាងលើ រួមមាន៖

១. លោកស្រី ឃនសាត សាន្នីតា ជាប្រតិភូដឹកនាំ
២. លោក សៀង ម៉ៅ ជាគ្រូបង្វឹក
៣. កីឡាករ ឌឹម សំសុជាភារុណ
៤. កីឡាករ យី សារសារិទ្ធ
៥. កីឡាករ សាយ សុចិត្រ្តា
៦. កីឡាករ សំ ចាន់កាប៊ី
៧. កីឡាករ យ៉ន ឈុនលាភ
៨. កីឡាការិនី ឃី ម៉េងជួង
៩. កីឡាការិនី ម៉េត ម៉ារីយ៉ាន
១០. កីឡាការិនី ហូ ស្រីណុច
១១. កីឡាការិនី ឃុន ចន្ទរ៉ូសិកា
១២. កីឡាការិនី ឆាន ឈាវហួយ៕

ប្រភព៖ Cambodia Soft Tennis Federation 

Share.