ក្លិបបាល់ទាត់គិរីវង់សុខសែនជ័យ រកបាន​ពិន្ទុ​ជាលើកដំបូង​ក្នុង​ការប្រកួត​ទី៦ ក្រោយប្រកួត​ស្មើ ១-១ ជាមួយ​ក្លិបបាល់ទាត់ឡាហ្វខេត្តព្រះសីហនុ ដោយ ៦ប្រកួតកន្លង​មកចាញ់ ៥ប្រកួត​ជាប់​គ្នា និងស្មើ១ មាន​ ១ពិន្ទុ គិតត្រឹមសប្ដាហ៍ទី៦ ​បញ្ចប់​ការប្រកួតកាល​ពី​​ថ្ងែទី២២ កញ្ញា នៃលីគកំពូលកម្ពុជា Cambodian Premier League រដូវកាល ២០២៤-២៥។

ឆ្លងកាត់ ៦ប្រកួតកន្លងមក របសគិរីវង់សុខសែនជ័យ នៅលីគកំពូលកម្ពុជា រដូវកាលថ្មីនេះ៖

  • ប្រកួតទី១៖ ណាហ្គាវើលដ៍ ២-០ គិរីវង់ សុខសែនជ័យ
  • ប្រកួតទី២៖ គិរីវង់សុខសែនជ័យ ១-២ បឹងកេត
  • ប្រកួតទី៣៖ ព្រះខ័នរាជស្វាយរៀង ៦-០ គិរីវង់​សុខសែនជ័យ
  • ប្រកួតទី៤៖ គិរីវង់សុខសែនជ័យ ០-៦ ភ្នំពេញក្រោន
  • ប្រកួតទី៥៖ គិរីវង់​សុខសែនជ័យ ១-៣ អង្គរថាយហ្គឺរ
  • ប្រកួតទី៥៖ គិរីវង់​សុខសែនជ័យ ១-១ ឡាយហ្វ ខេត្តព្រះសីហនុ

ដោយឡែក​ក្រឡេក​មក​មើល អង្គរថាយហ្កឺរ បានបរាជ័យ​ជាលើកដំបូង ក្រោមថ្វីដៃរបស់ វិសាខា ក្នុងលទ្ធផល ២-១ នៅកីឡដ្ឋានព្រីសន៍ ក្រោយឈ្នះ៤ប្រកួតជាប់ៗគ្នា។ អង្គរថាយហ្កឺរ ​ឆ្លងកាត់​ ៥ប្រកួត​ឈ្នះ៤ ប្រកួត​ទី១ ឈ្នះក្រសួងមហាផ្ទៃ ១-០ ប្រកួត​ទី២ ឈ្នះ Tiffy Army ២-១ និងប្រកួតទី៣ បាន​យក​ឈ្នះ ISI ដង្កោសែនជ័យ ២-០ ប្រកួត​ទី៤ យកឈ្នះ គិរីវង់​សុខសែនជ័យ ៣-១ និងចុងក្រោយចាញ់វិសាខា ២-១ ។

ក្លិបបាល់ទាត់​ភ្នំពេញក្រោន ​គឺជាក្រុមតែ១គត់ មិនទាន់ចាញ់សោះ ឆ្លងកាត់ ៥ប្រកួត ដោយ​ប្រកួត​ទី១ ឈ្នះវិសាខា ៤-២ ប្រកួតទី២ ឈ្នះ Tiffy Army ២-១ ប្រកួត​ទី៣ ឈ្នះបឹងកេត ២-១ ប្រកួតទី៤ ឈ្នះគិរីវង់ ៦-០ និងប្រកួតទី៥ ឈ្នះណាហ្គាវើលដ៍ ៦-២។

តារាងចំណាត់ថ្នាក់ ត្រឹម​សប្ដាហ៍ទី៥៖

Share.