ក្រុមយុវជនអាយុក្រោម ១៦ឆ្នាំ របស់វិសាខា គឺជាក្រុមតែមួយគត់ដែលរក្សាជ័យជម្នះបានវែងជាងគេ រហូតដល់ ១៥ប្រកួតជាប់គ្នា បន្ទាប់ពីយកឈ្នះលើក្រុមបឹងកេត ក្នុងលទ្ធផល ៦-០ សប្ដាហ៍ទី១៦ គិតត្រឹមជុំទី២ ថ្ងៃទី១៦ នៃការប្រកួតពានរង្វាន់ជម្រើសជើងឯកយុវជនអាយុក្រោម ១៦ឆ្នាំ Cambodian Youth League U16 2024 ។

លទ្ធផលការប្រកួតនៅជុំទី១ របស់ក្រុមយុវជនអាយុក្រោម១៦ឆ្នាំ របស់វិសាខារួមមាន៖
- សប្ដាហ៍ទី២៖ សៀមរាបយូណាយធីត ១-២ វិសាខា
- សប្ដាហ៍ទី៣៖ វិសាខា ៤-៣ អាយ អេស អាយ ដង្កោសែនជ័យ
- សប្ដាហ៍ទី៤៖ Tiffy Army FC ១-២ វិសាខា
- សប្ដាហ៍៥ ៖ វិសាខា ៥-១ ណាហ្គាវើលដ៏
- សប្ដាហ៍ទី៦៖ វិសាខា ៧-១ ព្រះខ័នរាជស្វាយរៀង
- សប្ដាហ៍ទី៧៖ បឹងកេត ០-៣ វិសាខា
- សប្ដាហ៍ទី៨៖ វិសាខា ៧-០ សាលាតម្រង់ទិសរាជធានីភ្នំពេញ
- សប្ដាហ៍ទី៩៖ អង្គរថាយហ្គឺរ ០-៩ វិសាខា

លទ្ធផលការប្រកួតនៅជុំទី២៖
- សប្ដាហ៍ទី១០៖ ភ្នំពេញក្រោន ០-១ វិសាខា
- សប្ដាហ៍ទី១១៖ វិសាខា ២-១ សៀមរាបយូណាយធីត
- សប្ដាហ៍ទី១២៖ អាយ អេស អាយ ដង្កោសែនជ័យ ១-៣ វិសាខា
- សប្ដាហ៍ទី១៣៖ វិសាខា ៥-១ Tiffy Army FC
- សប្តាហ៍ទី១៤៖ ណាហ្គាវើលដ៍ ០-៦ វិសាខា
- សប្ដាហ៍ទី១៥៖ ព្ររខ៍នរាជស្វាយរៀង ០-៤ វិសាខា
- ប្រកួតទី១៦៖ វិសាខា ៦-០ បឹងកេត
តាមការគ្រោងទុកសម្រាប់ការប្រកួតជុំផ្ដាច់ព្រ័ត្រ នៅថ្ងៃទី ២០ ខែតុលា ឆ្នាំ២០២៤៖ ក្រុមលេខ៣ ប៉ះក្រុមលេខ៤។ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤៖ ក្រុមលេខ២ ប៉ះអ្នកឈ្នះ រវាងលេខ៣ ឬលេខ៤
ចំណែកវគ្គផ្ដាច់ព្រ័ត្រ នឹងធ្វើឡើងនៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយក្រុមលេខ១ ប៉ះអ្នកឈ្នះរវាងក្រុមលេខ២ ប៉ះលេខ៣ឬលេខ៤៕


