ក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២០ឆ្នាំ បានបរាជ័យ​ក្នុងជំនួបទី២ ជាមួយក្រុមជម្រើសជាតិអ៊ូបេគីស្ថាន អាយុក្រោម២០ឆ្នាំ​ នៃពានរង្វាន់ជើងឯកទ្វីបអាសុី AFC U20 Asian Cup China PR 2025™ វគ្គជម្រុះនៅចិនតៃបុិ ក្នុងកីឡដ្ឋាន Fu Jen Catholic University នៅរសៀលថ្ងៃទី២៣ ខែកញ្ញា។

ដូចនេះ ឆ្លង​កាត់២ប្រកួត​កន្លង​មក របស់​ក្រុម​ជម្រើសជាតិកម្ពុជា អាយុក្រោម២០ឆ្នាំ ឈ្នះ១ ចាញ់១ ដោយ​ឈ្នះ នេប៉ាល់ ក្នុងលទ្ធផល ៤១ និងចាញ់ អ៊ូសបេគីស្ថាន ក្នុងលទ្ធផល ៧-០ ខណ:ជំនួប​ទី៣ កម្ពុជា ត្រូវ​ជួបបារ៉ែន នៅ​ថ្ងៃទី២៥ កញ្ញា ២០២៤។

លទ្ធផល និងកម្មវិធីប្រកួត របស់ក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២០ឆ្នាំ មានដូចខាងក្រោម៖

  • ថ្ងៃទី២១ កញ្ញា៖ នេប៉ាល់ ១-៤ កម្ពុជា នៅកីឡដ្ឋាន Fu Jen Catholic University
  • ថ្ងៃទី២៣ កញ្ញា៖ កម្ពុជា ០-៧ អ៊ូសបេគីស្ថាន នៅកីឡដ្ឋាន Fu Jen Catholic University
  • ថ្ងៃទី២៥ កញ្ញា៖ បារ៉ែន ជួប កម្ពុជា នៅកីឡដ្ឋាន Fu Jen Catholic University
  • ថ្ងៃទី២៩ កញ្ញា៖ កម្ពុជា ជួប ចិនតៃប៉ិ នៅកីឡដ្ឋាន Fu Jen Catholic University។

ក្រោមការដឹកនាំរបស់លោក Koji Gyotoku ក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២០ឆ្នាំ ស្ថិតនៅពូល B ជាមួយអ៊ូសបេគីស្ថាន, បារ៉ែន, ចិនតៃប៉ិ និងនេប៉ាល់។ ការប្រកួតពានរង្វាន់ជើងឯកទ្វីបអាសុីអាយុក្រោម២០ឆ្នាំ វគ្គជម្រុះ AFC U20 Asian Cup China PR 2025™ Qualifiers Group B ដែលនឹងប្រព្រឹត្តិទៅពីថ្ងៃទី២១ ដល់២៩ ខែកញ្ញា ឆ្នាំ២០២៤ នៅចិនតៃបុិ៕

Share.