បន្ទាយមានជ័យ៖ ភ្លៀងមួយមេធំជាង១ម៉ោងបណ្តាលលិចចំណតរថយន្តក្រុងសិរីសោភ័ណនិងផ្លូវ៣ខ្សែបង្កអោយប្រជាពលរដ្ឋជួបការលំបាកទៅមកនៅល្ងាចថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ស្ថិតភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ។

ប្រជាពលរដ្ឋបានប្រាប់ថា៖ ភ្លៀងមួយមេធំជាង១ម៉ោងបណ្តាលលិចចំណតរថយន្តក្រុងសិរីសោភ័ណនិងផ្លូវ៣ខ្សែមានផ្លូវខាងលិចនិងផ្លូវខាងកើតចំណតរថយន្តនិងផ្លូវចេញពីផ្សារសិរីសោភ័ណចេញមកខាងត្បូវជាប់ផ្លូវជាតិលេខ៥ដែលបង្កអោយប្រជាពលរដ្ឋរស់ក្បែរផ្លូវទឹកលិចសម្ភារនិងរថយន្តនិងម៉ូតូខ្លៈត្រូវបានលិចទឹករលត់។

ប្រជាពលរដ្ឋបញ្ជាក់ថា៖ ចំណតរថយន្តក្រុងនិងផ្លូវនេះត្រូវបានទឹកលិចរាល់ឆ្នាំនៅពេលមានភ្លៀងធ្លាក់ខ្លាំងដែលមានរយៈពេល១ទៅ២ម៉ោងបើភ្លៀងរាំងទៅវិញរយៈ១យប់១ថ្ងៃអាចរីងអស់ទៅវិញដូចជាចំណតរថយន្តដែលលិចលង់បង្កការលំបាក់ដល់រថយន្តដែលកំពុងចតក្នុងចំណតបើមានភ្លៀងធ្លាក់ខ្លាំងរថយន្តខ្លះត្រូវបានបើកចេញទៅរកទីទួលបើកចេញមិនទាន់ទឹកលិចទុករហូតដល់រីងទឹកទើបបើកចេញបាន។

ប្រជាពលរដ្ឋបានបញ្ជាក់ថា៖ ទឹកដែលលិចចំណតរថយន្ត និងផ្លូវ៣ខ្សែនេះគឺជាទឹកភ្លៀងហូរធ្លាក់មកពីលើភ្នំស្វាយហូរច្រោះមកក្រោមបណ្តាលអោយលិចរាល់ឆ្នាំបើសិនជាភ្លៀងរាំងរយៈពេល១យប់១ថ្ងៃអាចរីងអស់ទៅវិញមូលហេតុប្រព័ន្ធរំដោះទឹកហូរមិនទាន់៕
អត្ថបទ៖ បន្ទាយមានជ័យ

