សៀមរាប ៖ មកដល់រសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤នេះ ទឹកភ្លៀងជន់លិចផ្លូវចំនួន៣ខ្សែ នៅក្នុងស្រុកស្វាយលើ ខេត្តសៀមរាប ហើយកម្លាំងអាជ្ញាធរ សមត្ថកិច្ច ចុះទៅអន្តរាគមន៍ ដើម្បីជួយសម្រួលដល់បងប្អូនប្រជាពលរដ្ឋ ។

តាមសមត្ថកិច្ចបានឱ្យដឹងថា នៅក្នុងភូមិចាន់ហៀរ ឃុំបឹងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប ទឹកលិចផ្លូវប្រវែង១៥០ម៉ែត្រ មានជម្រៅ០.៥០ម៉ែត្រ ។ នៅក្នុងភូមិទ័ពជ័យ ឃុំបឹងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប ទឹកលិចផ្លូវប្រវែង៩០ម៉ែត្រ ជម្រៅ០.៥០ម៉ែត្រ ។
នៅក្នុងភូមិភូមិទ័ពជ័យ ឃុំបឹងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប ទឹកលិចផ្លូវប្រវែង ៣០០ម៉ែត្រ មានជម្រៅ០.៧០ ម៉ែត្រ ។

ប្រភពបន្តទៀតថា ខណៈដែលមេឃបន្តធ្លាក់ភ្លៀង ស្ថានភាពទឹក បន្តហក់ឡើង អាចឈានដល់ជន់លិចផ្ទះសម្បែង ហើយកម្លាំងសមត្ថកិច្ច អាជ្ញាធរ ចុះទៅជួយអន្តរាគមន៍ ៕

អត្ថបទ៖ តាតុងសែនជ័យ

