ខេត្តកំពង់ឆ្នាំ ជួបភ្នំពេញហ្គាឡាក់ស៊ី តាកែវ អេហ្វស៊ី ជួបខេត្តព្រះសីហនុ និងខេត្តស្វាយរៀង ជួប​ខេត្តកណ្ដាល នៃការប្រកួតពាន​រង្វាន់​សម្តេច​អគ្គម​ហាសេ​នាប​តីតេ​ជោ ហ៊ុន សែន ( Hun Sen Cup) ថ្នាក់​ខេត្ត លើកទី១៨ ឆ្នាំ ២០២៤-២០២៥ និង​ត្រូវ​ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃអង្គារ​ ទី២៤ ខែកញ្ញា ឆ្នាំ២០២៤នេះ។

ក្នុង​នោះ​សម្រាប់​ការប្រកួត​នៅ​សប្ដាហ៍ទី១ មាន​រយ:ពេល ៣ថ្ងៃគឺ ថ្ងៃទិ២៤-២៥ និងថ្ងៃទី២៦ កញ្ញា ដោយ​មាន​ការប្រកួត​សរុប​ចំនួន ៧គូនៅ​លើ ៧ទីលាន​ផ្សេងគ្នា។

កម្មវិធីប្រកួត នៅ​សប្ដាហ៍ទី១ ថ្ងៃទី២៤-២៥ និងថ្ងៃទី២៦ កញ្ញានេះ មាន​ដូច​ខាង​ក្រោម៖

ក្រុមទាំង២១ តំណាងរាជធានី-ខេត្ត នៅ​កម្ពុជា ដែល​បាន​ចាប់​ពូល​រួចរាល់​រួម​មាន​ដូច​ខាង​ក្រោម៖

ខេត្តក្រចេះ រតន:គិរី កោះកុង និងកំពត មិន​មាន​ក្រុម​តំណាង​ខេត្តរបស់​ខ្លួន​ចូល​រួម​ប្រកួត​ពានរង្វាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៨ (Hun Sen Cup) ឆ្នាំ២០២៤/២៥ (ថ្នាក់ខេត្ត) ឡើយ​។ ខណ:ក្រុមទាំង២១ តំណាងរាជធានី-ខេត្ត នៅ​កម្ពុជា បាន​បង្ហាញ​វត្តមាន​ប្រកួត​ប្រជែង​នៅ​ក្នុង​រដូវ​កាល​ថ្មី​នេះ។

រំលឹកថា សម្រាប់ពាន​រង្វាន់​សម្តេច​អគ្គម​ហាសេ​នាប​តីតេ​ជោ ហ៊ុន សែន ( Hun Sen Cup) ថ្នាក់​ខេត្ត លើកទី១៧ ឆ្នាំ ២០២៣-២០២៤ ក្រុមមន្ទីរ អយក ខេត្តកំពង់ចាម បានក្លាយជាម្ចាស់ជើងឯក ក្រោយយកឈ្នះត្បូងឃ្មុំ ក្នុងលទ្ធផល ២-០ នៅវគ្គផ្ដាច់ព្រ័ត្រ កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅក្នុងពហុកីឡដ្ឋានជាតិ។

គួរបញ្ជាក់ថា សម្រាប់​ម្ចាស់​ជើង​ឯក​នៃពាន​រង្វាន់​សម្តេច​អគ្គម​ហាសេ​នាប​តីតេ​ជោ ហ៊ុន សែន ( Hun Sen Cup) ថ្នាក់ខេត្ត ចាប់​តាំងពីបង្កើតបន្ថែមនូវពានរង្វាន់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់​ខេត្ត ក្នុង ឆ្នាំ២០១៨ មកដល់ឆ្នាំ២០២២ មានក្រុមចំនួន៦ ផ្សេង​គ្នាបានគ្រងតំណែងជើងឯក រួម​មាន៖

លើកទី១ ឆ្នាំ២០១៨៖ យុវជនសាលាបាល់ទាត់ជាតិបាទីអាយុក្រោម១៨ឆ្នាំ
លើកទី២ ឆ្នាំ២០១៩៖ ខេត្តត្បូងឃ្មុំ
លើកទី៣ ឆ្នាំ២០២០៖ ព្រៃវែង​អេហ្វស៊ី
លើកទី៤ ឆ្នាំ២០២១៖ កោះកុងអេហ្វស៊ី
លើកទី៥ ឆ្នាំ២០២២៖ ភ្នំពេញហ្គាឡាក់ស៊ី
លើកទី៦ ឆ្នាំ២០២៣៖ ខេត្តកំពង់ចាម៕

Share.