សិល្បៈជាតិ​៖ តារា​ចម្រៀង​ឆ្នើម ពេជ្រ សោភា ត្រូវ​បាន​ហ្វេនដែលជាអ្នក​គាំទ្រ​សំឡេងរបស់​អ្នក​នាង​ សំណូមពរ​ឱ្យ​អ្នក​នាង​ រៀបចំ​កម្មវិធីជំនួបជាមួយ​នឹង​ហ្វេនៗ ព្រម​ជាមួយ​នឹង​ច្រៀង​ចម្រៀង​ល្បីៗ​មួយ​ចំនួន​ជា​មុន​សិន ក្រោយ​ពី​មាន​ធ្លាយ​ដំណឹង​ថា​តារា​ស្រី​រូប​នេះ​ ចង់​ដើរ​ចេញ​ពី​វិស័យ​សិល្បៈ​។

នៅ​ក្នុង​ការ​បង្ហោះ​មួយ​របស់​អ្នក​គាំទ្រ​អ្នក​នាង​ កាល​ពីពេល​ថ្មីៗ​នេះ គឺ​បាន​ចេញ​មក​សំណូម​ពរ​ត្រង់​ៗ​ទៅ​កាន់​តារា​ស្រី​ជើង​ចាស់​រូប​នេះ​ ដោយ​គេ​ឃើញ​ខ្លឹមសារ​នៅ​ក្នុង​ការ​បង្ហោះ​នោះ​ក៏​មាន​រំលេច​ពីបទ​ចម្រៀង​ល្បី​មុនៗ​ដែល​ពួក​គេ​ចង់​ឃើញអ្នក​នាង លើក​យក​មក​បកស្រាយ ​នៅ​ក្នុង​​កម្មវិធី​ SP Fan Meeting ឬ​ជំនួបជាមួយ​នឹង​អ្នក​គាំទ្រ​របស់​អ្នក​នាង ពេជ្រ សោភា ផងដែរ។

នៅ​ក្នុង​ចំណោម​បទ​ចម្រៀង​ល្បីៗជាច្រើនរបស់ អ្នក​នាង ពេជ្រ សោភា នោះ​ មាន​បទ​ចម្រៀង​ចំនួន​១៤ ដែល​ត្រូវ​បាន​អ្នក​គាំទ្រ​លើក​យក​ចំណងជើង​មក​បង្ហាញ​ ក្នុង​នោះ​មាន​ដូចជា​ «Better Day បទ​ចម្រៀង​​សាងកេរ្តិ៍ឈ្មោះ​ល្បី​ឱ្យ​អ្នក​នាង​ និង​ធ្វើ​ឱ្យ​មាន​អ្នក​ស្គាល់​អ្នក​នាង​ច្រើន និង​បទមួយ​ចំនួន​ទៀតគឺ​ ស្ដាប់បេះដូងអូនផង,សត្វរំពេរ, ស្ងប់ចិត្ត, ទីស្ងាត់​ចិត្ត​មិនស្ងប់, អូនទៅហើយ, Doom Doom, Let’s boom, Queen, Diva, Tell Them, ឆ្កែរត់​បុកប៉ោត, បីឆ្កែចូលរាំ, និង​ ហុយ ហុយ។

យ៉ាង​ណាមិញ អ្នក​នាង​ ពេជ្រ សោភា បាន​ចូលមក​ឆ្លើយតប នៅ​ក្រោម​ផុសនោះ​ ថា​ការ​បង្កើត​ឱ្យ​មាន​កម្មវិធី​ខាង​លើ​នេះអាចទៅ​រួចត្រឹម ​៥០% ខណៈ​ដែល​អ្នក​នាង​ កាកា អូស្ត្រាលី បាន​ចូល​មក​សួរ​ថា​ តើ​អ្នក​នាង ពេជ្រ សោភា ពិត​ជា​បំណង​ចាកចោល​សិល្បៈ​មែនឬ? និង​ឃាត់​សូមកុំ​ឱ្យ​អ្នក​នាង​ ចាកចេញ ដោយ​អ្នក​នាង​ ឆ្លើយតបវិញ​ត្រឹម Sticker Comment ថា I Love you ប៉ុណ្ណោះ។

ត្បិត​គេ​មិន​ទាន់​អាច​ទាញ​សេចក្ដី​សន្មត​ថា​ អ្នក​ចម្រៀង​ជើងចាស់ នៅ​ក្នុង​ផលិតកម្ម​ ហង្សមាស និង​រស្មីហង្សមាស​រូប​នេះ ពិត​ជា​សម្រេចចិត្ត​ឈប់​ពីសិល្បៈមែន ក៏គ្រាន់តែ​រក​ពេល​សំរាក​លម្ហែខួរក្បាល​ឬយ៉ាងណា? ប៉ុន្តែ​សម្រាប់​អ្នក​ដែល​ស្រលាញ់​ពេញចិត្ត​អ្នក​នាង នៅតែ​មាន​ក្ដីសង្ឃឹមថា​អ្នក​នាង អាចនឹង​ពិចារណារៀបចំ​កម្មវិធីជួបជុំ​ជាមួយ​ហ្វេន ព្រម​ទាំង​លើក​យក​បទ​ចម្រៀង​ល្បីៗពីជំនាន់​មុន​បកស្រាយ​ឡើងវិញ​៕

Share.