ក្រុមបាល់ទាត់នារីសលត៍បាត់ដំបង គឺជាក្រុមដែលរបូតគ្រាប់បាល់ ច្រើនគ្រាប់មុនគេ ពោលគឺ ១០១គ្រាប់មុនគេ នៅត្រឹម៦ប្រកួត ដែលស្មើនឹង៦សប្តាហ៍ នៃពានរង្វាន់លីគនារីកម្ពុជា (Cambodian Women League 2024-25)។

ខាងក្រោមនេះជាលទ្ធផលដែលក្រុមសលហត៍បាត់ដំបង របូតតាមសប្តាហ៍នីមួយៗ៖
- សប្តាហ៍ទី១ សលត៍បាត់ដំបង ០-១៥ សៀមរាប
- សប្តាហ៍ទី២ វិសាខា ១៨-០ សលត៍បាត់ដំបង
- សប្តាហ៍ទី៣ ភ្នំពេញក្រោន ២៥-០ សលត៍បាត់ដំបង
- សប្តាហ៍ទី៤ កំពង់ចាម ៦-៤ សលត៍បាត់ដំបង
- សប្តាហ៍ទី៥ ព្រះខ័នរាជស្វាយរៀង ២៣-០ សលត៍បាត់ដំបង
- សប្តាហ៍ទី៦ ណាហ្គាវើលដ៍ ១៤-០ សលត៍បាត់ដំបង
តារាងចំណាត់ថ្នាក់ត្រឹមសប្តាហ៍ទី៦

សូមបញ្ជាក់ថាលីគនារីកម្ពុជា តម្រូវឱ្យក្រុមទាំង១០ប្រកួតគ្នាវិលជុំចំនួន២ជើងហើយក្រុមដែលមានពិន្ទុច្រើនជាងគេមានឈ្មោះបន្តប្រកួតវគ្គពាក់កណ្តាលផ្ដាច់ព្រ័ត្រ ដោយក្រុមលេខ៣ ប៉ះក្រុមលេខ៤ រកអ្នកឈ្នះឡើងទៅប៉ះក្រុមលេខ២ ខណៈក្រុមលេខ១ មានឈ្មោះចាំប្រកួតនៅវគ្គផ្ដាច់ព្រ័ត្រ។
តាមគម្រោងការប្រកួតធ្វើនេះចាប់ផ្ដើមពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ ដល់ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយការប្រកួតត្រូវធ្វើ Home/Away លើទឹកដីរបស់ក្រុមទាំង១០ម្តងម្នាក់៕

