ក្លិបបាល់ទាត់ ប៉ៃលិន ស៊ីធី នឹងត្រូវជួបក្លិបបាល់ទាត់ឈើតុំ ខេត្តពោធិ៍សាត់ ខណ:ខេត្តឧត្តមានជ័យ ត្រូវជួបក្លិបបាល់ទាត់ឡាយអ៊ិនឃីង ខេត្តសៀមរាប នៃការប្រកួតពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ( Hun Sen Cup) ថ្នាក់ខេត្ត លើកទី១៨ ឆ្នាំ ២០២៤-២០២៥ ថ្ងៃអង្គារ ទី២៥ ខែកញ្ញា ឆ្នាំ២០២៤។

កម្មវិធីប្រកួត ថ្ងៃទី២៥ កញ្ញា ២០២៤៖
- ក្លិបបាល់ទាត់ ប៉ៃលិន ស៊ីធី ជួប ក្លិបបាល់ទាត់ឈើតុំ ខេត្តពោធិ៍សាត់
- ខេត្តឧត្តមានជ័យ ជួប ក្លិបបាល់ទាត់ឡាយអ៊ិនឃីង ខេត្តសៀមរាប
លទ្ធផលថ្ងៃអង្គារ ទី២៤ ខែកញ្ញា ឆ្នាំ២០២៤៖
- ខេត្តកំពង់ឆ្នាំ ៤-១ ភ្នំពេញហ្គាឡាក់ស៊ី
- តាកែវ អេហ្វស៊ី ២-៣ ខេត្តព្រះសីហនុ
- ខេត្តស្វាយរៀង ៣-១ ខេត្តកណ្ដាល។
ក្នុងនោះសម្រាប់ការប្រកួតនៅសប្ដាហ៍ទី១ ថ្ងៃទី២៦ កញ្ញា ២០២៤៖

រំលឹកថា សម្រាប់ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ( Hun Sen Cup) ថ្នាក់ខេត្ត លើកទី១៧ ឆ្នាំ ២០២៣-២០២៤ ក្រុមមន្ទីរ អយក ខេត្តកំពង់ចាម បានក្លាយជាម្ចាស់ជើងឯក ក្រោយយកឈ្នះត្បូងឃ្មុំ ក្នុងលទ្ធផល ២-០ នៅវគ្គផ្ដាច់ព្រ័ត្រ កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅក្នុងពហុកីឡដ្ឋានជាតិ។
គួរបញ្ជាក់ថា សម្រាប់ម្ចាស់ជើងឯកនៃពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ( Hun Sen Cup) ថ្នាក់ខេត្ត ចាប់តាំងពីបង្កើតបន្ថែមនូវពានរង្វាន់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ខេត្ត ក្នុង ឆ្នាំ២០១៨ មកដល់ឆ្នាំ២០២២ មានក្រុមចំនួន៦ ផ្សេងគ្នាបានគ្រងតំណែងជើងឯក រួមមាន៖
លើកទី១ ឆ្នាំ២០១៨៖ យុវជនសាលាបាល់ទាត់ជាតិបាទីអាយុក្រោម១៨ឆ្នាំ
លើកទី២ ឆ្នាំ២០១៩៖ ខេត្តត្បូងឃ្មុំ
លើកទី៣ ឆ្នាំ២០២០៖ ព្រៃវែងអេហ្វស៊ី
លើកទី៤ ឆ្នាំ២០២១៖ កោះកុងអេហ្វស៊ី
លើកទី៥ ឆ្នាំ២០២២៖ ភ្នំពេញហ្គាឡាក់ស៊ី
លើកទី៦ ឆ្នាំ២០២៣៖ ខេត្តកំពង់ចាម៕


