ពានរង្វាន់លំដាប់ទី២ ប្រចាំទ្វីបអឺរ៉ុប UEFA Europa League រដូវកាល ២០២៤-២៥ ចាប់ផ្តើមប្រកួតបើកឆាកចាប់ពីថ្ងៃពុធ ទី២៥ ខែកញ្ញា តទៅ ដោយមានក្រុមចំនួន៣៨ ស្មើនឹង១៨ប្រកួត។
កម្មវិធីប្រកួតសប្តាហ៍ទី១ UEFA Europa League រដូវកាល ២០២៤-២៥៖

រូបមន្តថ្មីរបស់ UEFA Europa League រដូវកាល ២០២៤-២៥៖
- លេខ១ ដល់លេខ៨ ឡើងទៅវគ្គ១៦ក្រុមចុងក្រោយដោយស្វ័យប្រវត្តិ
- លេខ៩ ដល់លេខ២៤ ត្រូវប្រកួតជម្រុះយក៨ ឡើងទៅវគ្គ១៦ក្រុមចុងក្រោយ
- លេខ២៥ ដល់លេខ៣៦ ធ្លាក់ចេញពីកម្មវិធី។

គួរដឹងថាពានរង្វាន់ UEFA Europa League ត្រូវបានបង្កើតឡើងដំបូងនៅឆ្នាំ ១៩៧១ ខណ:ក្រុមបាល់ទាត់ Sevilla ឈ្នះពានរង្វាន់នេះច្រើនជាងគេសរុប ៧លើក ស្របពេល Inter Milan, Liverpool, Juventus និង Atlético Madrid ឈ្នះ៣លើកដូចគ្នា ខណ: Atalanta ឈ្នះ១លើកប៉ុណ្ណោះគឺនៅឆ្នាំ ២០២៣-២៤ កន្លងទៅ៕

