ក្រុមបាល់ទាត់នារី សលត៍ ខេត្តបាត់ដំបង និងសមាគមបាល់ទាត់មីស្ទើរលេង ជាក្រុមដែលមិនទាន់រកបានជ័យជម្នះសោះ ឆ្លងកាត់ ៦ប្រកួតរួមមក នៃពានរង្វាន់លីគនារីកម្ពុជា (Cambodian Women League 2024-25)។

ឆ្លងកាត់ ៥ប្រកួតរបស់ក្រុមបាល់ទាត់នារី សលត៍ ខេត្តបាត់ដំបង ប្រកួតទី១ ចាញ់ក្លិបាល់ទាត់សៀមរាប ក្នុងលទ្ធផល ១៥-០ ប្រកួតទី២ ចាញ់វិសាខា ក្នុងលទ្ធផល ១៨-០ ប្រកួតទី៣ ចាញ់ភ្នំពេញក្រោន ក្នុងលទ្ធផល ២៥-០ ប្រកួតទី៤ ចាញ់មន្ទីរ អយក ខេត្តកំពង់ឆ្នាំង ៦-៤ និងប្រកួតទី៥ ចាញ់ព្រះខ័នរាជស្វាយរៀង ២៣-០ ប្រកួតទី៦ ចាញ់ណាហ្គាវើលដ៍ ១៤-០ កាលពីថ្ងៃសៅរិ៍ ទី២១ ខែកញ្ញា ឆ្នាំ២០២៤។

ងាកមកក្រុមបាល់ទាត់នារីរបស់សមាគមបាល់ទាត់មីស្ទើរលេង ឆ្លងកាត់ ៥ កន្លងមក ប្រកួតទី១ ចាញ់វិសាខា ក្នុងលទ្ធផល ១៧-០ ប្រកួតទី២ ចាញ់សមាគកីឡាខេត្តកំពង់ធំ ក្នុងលទ្ធផល ៤-១ ប្រកួតទី៣ ចាញ់បឹងកេត ក្នុងលទ្ធផល ៧-១ ប្រកួតទី៤ ចាញ់ណាហ្គាវើលដ៍ ១២-០ និងប្រកួតទី៥ ចាញ់ភ្នំពេញក្រោន ១៤-០ ប្រកួតទី៦ ចាញ់ក្លិបបាល់ទាត់សៀមរាប ៤-០ កាលពីថ្ងៃសៅរិ៍ ទី២១ ខែកញ្ញា ឆ្នាំ២០២៤។

ដំណើរការបាន ៦សប្ដាហ៍រួមមកក្រុមបាល់តាត់នារីភ្នំពេញក្រោន កំពុងឈរកំពូលតារាង ៥ប្រកួត ឈ្នះ៥ប្រកួត ស្មើ១ប្រកួត ស៊ុតបញ្ចូលទីបាន ៦៧គ្រាប់ របូតវិញ ៣គ្រាប់ មាន ១៦ពិន្ទុ។ ខណ:សលត៍ ខេត្តបាត់ដំបង និងសមាគមបាល់ទាត់មីស្ទើរលេង ៦ប្រកួត មិនទាន់ឈ្នះសោះ មាន ០ពិន្ទុដូចគ្នា។
តារាងចំណាត់ថ្នាក់ គិតត្រឹមសប្ដាហ៍ទី៦៖

សូមបញ្ជាក់ថាលីគនារីកម្ពុជា តម្រូវឱ្យក្រុមទាំង១០ប្រកួតគ្នាវិលជុំចំនួន២ជើងហើយក្រុមដែលមានពិន្ទុច្រើនជាងគេមានឈ្មោះបន្តប្រកួតវគ្គពាក់កណ្តាលផ្ដាច់ព្រ័ត្រ ដោយក្រុមលេខ៣ ប៉ះក្រុមលេខ៤ រកអ្នកឈ្នះឡើងទៅប៉ះក្រុមលេខ២ ខណៈក្រុមលេខ១ មានឈ្មោះចាំប្រកួតនៅវគ្គផ្ដាច់ព្រ័ត្រ។
តាមគម្រោងការប្រកួតធ្វើនេះចាប់ផ្ដើមពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ ដល់ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយការប្រកួតត្រូវធ្វើ Home/Away លើទឹកដីរបស់ក្រុមទាំង១០ម្តងម្នាក់៕


