ស សុខាពលៈ សមាជិករបស់ក្លិបបាល់ទាត់វិសាខា ដែល​កំពុង​លេង​នៅក្រុមយុវជន​អាយុ​ក្រោយ ១៦ឆ្នាំ គឺជា​កីឡាករតែម្នាក់បង្ហាញខ្លួនឱ្យក្លិបវិសាខា ទាំងលើទីលាន និងនៅ eFootball។

ស្ថិត​នៅ​ក្នុង​បញ្ជី​ឈ្មោះអ៊ីខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២៤/២០២៥ យុវជន ស សុខាពលៈ នឹង​លេង​តំណាងឱ្យក្លិប​បាល់ទាត់​វិសាខា នៅ eFootball នៃការ​ប្រកួត​លីគ ក្នុងវិញ្ញាសារ Console។

ក្នុង​នោះ​សម្រាប់​បញ្ជី​ឈ្មោះកីឡាករ និងក្លឹបបាល់ទាត់កម្ពុជាទាំង ១១ នៅ​លីគកំពូលកកម្ពុជា នឹង​ត្រូវ​ចាប់ឆ្នោត នៅថ្ងៃពុធ​ ទី២៥ ខែកញ្ញា ឆ្នាំ២០២៤នេះ នៅសណ្ឋាគារ Fairfield by Marriott​។

សម្រាប់​ការប្រកួតពានរង្វាន់ជម្រើសជើងឯកយុវជនអាយុក្រោម ១៦ឆ្នាំ Cambodian Youth League U16 2024 វិញ យុវជន ស សុខាពលៈ បាន​ចូល​រួម​ចំណែក​ជួយ​ក្រុមយុវជនអាយុក្រោម ១៦ឆ្នាំ របស់​វិសាខា ឈរ​កំពូល​តារាង និងជាក្រុមតែមួយគត់ដែលរក្សាជ័យជម្នះបានវែងជាងគេ រហូត​ដល់ ១៥ប្រកួត​ជាប់គ្នា គិតត្រឹម​សប្ដាហ៍ទី១៦៕

Share.