បាត់ដំបង÷ពលករខ្មែរដែលចំណាកស្រុកធ្វើការងារនៅប្រទេសថៃបានវិលមកស្រុកកំណើតក្នុងឱកាសបុណ្យភ្ជុំបិណ្ឌឆ្នាំនេះប្រមាណជា៣០០នាក់ក្នុងមួយថ្ងៃៗ ហាក់មានការកើនឡើងពាក់កណ្តាលនៃថ្ងៃធម្មតា។

ពាក់ព័ន្ធពលករខ្មែរដែលបានវិលត្រឡប់ពីប្រទេសថៃ ក្នុងគោលបំណងមកលេង និងជួបជុំសាច់ញាតិនៅឯស្រុកកំណើតក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិឆ្នាំ ២០២៤នេះមានចំនួនកើនឡើងជាងថ្ងៃធម្មតាប្រមាណ ៥០% ប៉ុន្តែវាគឺជាទូរលេខមួយដែលតិចតួចបើធៀបនឹងទៅនឹងឆ្នាំទៅមានចំនួនរហូតដល់ពី ១០០០នាក់ ទៅជាង ១០០០នាក់ក្នុងមួយថ្ងៃៗ។

លោក ខុង យ៉ាត់លួង ប្រធានច្រកទ្វាព្រំដែនអន្តរជាតិដូងបានលើកឡើងឲ្យដឹងនៅថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២៤នេះដែរថា÷ នៅថ្ងៃធម្មតាពលករខ្មែរបានចេញពីប្រទេសថៃជាមធ្យមមានចំនួន ១៥០នាក់ ដោយឡែកនៅអំឡុងថ្ងៃជិតបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរពលករបានចេញ និងវិលមកស្រុកកំណើតវិញមានចំនួនប្រមាណជា ៣០០នាក់ប៉ុណ្ណោះជាចំនួនមួយតិចតួចមិនដូចឆ្នាំមុនៗឡើយ។

ចំណែកលោក ផាត់ វីរ: នាយប៉ុស្តិ៍អន្តោរប្រវេសន៍ប្រចាំច្រកទ្វាព្រំដែនអន្តរជាតិដូង ក្នុងស្រុកកំរៀង ខេត្តបាត់ដំបង បានបញ្ជាក់ផងដែរថា÷ ពលករខ្មែរបានចាកចេញពីប្រទេសថៃវិលមកកាន់ស្រុកកំណើតប្រទេសកម្ពុជាអំឡុងពេលបុណ្យភ្ជុំបិណ្ឌចាប់ផ្តើមមានចាប់តាំងពីថ្ងៃទី ២១ ខែកញ្ញាមក។
ពាក់ព័ន្ធការរឹតត្បិតពលករចាកចេញខុសពីកន្លងមកដោយសារមន្ត្រីជំនាញអនុវត្តន៍តាមប្រព័ន្ធគ្របគ្រងតំបន់ និងទ្វេភាគីក្នុងគោលបំណងស្គែនបញ្ចូលទិន្នន័យចេញចូលច្បាស់លាស់មានភាពងាយស្រួល និងលឿនជាងមុនមិនឲ្យមានបញ្ហាកកស្ទះដល់អ្នកដំណើចេញចូលឡើយ៕

អត្ថបទ៖ ដំបងក្រញូង

