ភ្នំពេញ៖ អគ្គិភ័យបានឆាបឆេះផ្ទះប្រជាពលរដ្ឋហ៊ុយផ្សែងខ្មួរខ្មាញញ់បង្កឲ្យមានការភ្ញាក់ហើយយ៉ាងខ្លាំងដល់ពលរដ្ឋអ្នកជិតខាងនិងរថយន្តពន្លត់អគ្គិភ័យចេញជួយបាញ់ពន្លត់ការពាររាលដាលកាន់តែខ្លាំង។

ហេតុការណ៍ភ្ញាក់ផ្អើលបានកើតឡើងនៅវេលាម៉ោង១០:៥០នាទី ថ្ងៃទី២៥​ ខែកញ្ញា​ ឆ្នាំ២០២៤ ស្ថិតចំណុច​បុរីពិភពថ្មីចំការដូង​ គម្រោងទី៣​ ផ្ទះលេខ៦២​ ផ្លូវលេខ៤​ ស្ថិតក្នុងភូមិប្រការ​ សង្កាត់ព្រៃស​ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឱ្យដឹងថា ម្ចាស់ផ្ទះកើតហេតុមានឈ្មោះ​ អៅ ហាំងលាប​ ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរ​ អាជីវករ​មានទីលំនៅទីតាំងកេីតហេតុខាងលេី​។ អគ្គិភ័យបានឆាបឆេះប្រភេទសំណង់: ផ្ទះល្វែង​ ទំហំ១៦x២០ម​ បណបណ្ដាលអោយរោលខូចខាតផ្ទះសម្ភារៈគ្រឿងជ័រ​ និងគ្រឿងបន្លាស់កង្ហារមួយចំនួនធំតែមិនបណ្ដាលឱ្យមានអ្នករងរបួសក្នុងហេតុការនេះទេ។

ក្នុងប្រតិបត្តិការពន្លត់អគ្គិភ័យខាងលើនេះដែរប្រេីប្រាស់រថយន្ត: ០៥គ្រឿង​ ៖
រថយន្ត.ការិយាល័យ​ ០៣គ្រឿង ស្មេី​ ១២ម៉ែត្រគូប។ រថយន្តជំនួយ: ស្រាបៀកម្ពុជាចំនួន ០១គ្រឿង​ ស្មេី​ ៦ម៉ែត្រគូប​។ រថយន្តជំនួយ​:​ បុរីពីភពថ្មី​ ចំនួន០១គ្រឿង​ ស្មេី៦ម៉ែត្រគូប​ ។ អគ្គិភ័យពន្លត់ចប់ : នៅម៉ោង១២:៤០នាទី​ ថ្ងៃខែឆ្នាំដដែល​ ចំពោះមូលហេតុបណ្តាលមកពីឆ្លងចរន្តអគ្គិសនី៕

អត្ថបទ៖ សេង សាវី

Share.