ក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២០ឆ្នាំ បានយកឈ្នះលើក្រុមជម្រើសជាតិបារ៉ែន អាយុក្រោម២០ឆ្នាំ ដោយលទ្ធផល ១-០ ដែលជា​ជំនួប​ទី៣ ជម្រុះពូល B នៃពានរង្វាន់ជើងឯកទ្វីបអាសុី AFC U20 Asian Cup China PR 2025™ វគ្គជម្រុះនៅចិនតៃបុិ។

១គ្រាប់របស់កម្ពុជា អាយុក្រោម២០ គឺរកបានសដោយកីឡាករ មាន ចាន់រិទ្ធ នៅវគ្គទី២ ក្នុងនាទី៦៩។

សម្រាប់ក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២០ឆ្នាំ បាន​យក​ឈ្នះក្រុមជម្រើសជាតិនេប៉ាល់ អាយុក្រោម២០ឆ្នាំ ៤-១ ​​ក្នុងជំនួប​ទី១ ខណ:បរាជ័យ​ក្នុងជំនួបទី២ ជាមួយក្រុមជម្រើសជាតិអ៊ូបេគីស្ថាន អាយុក្រោម២០ឆ្នាំ ក្នុងលទ្ធផល ៧-០​ កាល​ពី​ថ្ងៃទី២៣ កញ្ញា និងប្រកួតទី៣ គឺបានយកឈ្នះលើក្រុមជម្រើសជាតិបារ៉ែន ដោយលទ្ធផល ១-០ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ ខណៈការប្រកួតទាំង៣គឺបានរៀបចំឡើងនៅក្នុងកីឡដ្ឋាន Fu Jen Catholic University។

លទ្ធផល និងកម្មវិធីប្រកួត របស់ក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២០ឆ្នាំ មានដូចខាងក្រោម៖

  • ថ្ងៃទី២១ កញ្ញា៖ នេប៉ាល់ ១-៤ កម្ពុជា នៅកីឡដ្ឋាន Fu Jen Catholic University
  • ថ្ងៃទី២៣ កញ្ញា៖ កម្ពុជា ០-៧ អ៊ូសបេគីស្ថាន នៅកីឡដ្ឋាន Fu Jen Catholic University
  • ថ្ងៃទី២៥ កញ្ញា៖ បារ៉ែន ០-១ កម្ពុជា នៅកីឡដ្ឋាន Fu Jen Catholic University
  • ថ្ងៃទី២៩ កញ្ញា៖ កម្ពុជា ជួប ចិនតៃប៉ិ នៅកីឡដ្ឋាន Fu Jen Catholic University ម៉ោង ៦:០០ល្ងាច

ក្រោមការដឹកនាំរបស់លោក Koji Gyotoku ក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២០ឆ្នាំ ស្ថិតនៅពូល B ជាមួយអ៊ូសបេគីស្ថាន, បារ៉ែន, ចិនតៃប៉ិ និងនេប៉ាល់។ ការប្រកួតពានរង្វាន់ជើងឯកទ្វីបអាសុីអាយុក្រោម២០ឆ្នាំ វគ្គជម្រុះ AFC U20 Asian Cup China PR 2025™ Qualifiers Group B ដែលនឹងប្រព្រឹត្តិទៅពីថ្ងៃទី២១ ដល់២៩ ខែកញ្ញា ឆ្នាំ២០២៤ នៅចិនតៃបុ៕

Share.