ដំណើរការប្រកួតបាន ៦សប្ដាហ៍រួចមក ឃើញថាមានតែក្រុមនារីវិសាខា និងភ្នំពេញក្រោន ប៉ុណ្ណោះដែល ឡើងឈរកំពូលតារាង ដោយនៅសប្ដាហ៍ទី១ ដល់ទី៣ វិសាខា ខណ:ភ្នំពេញក្រោន ឈរកំពូលតារាង ៣សប្ដាហ៍ជាប់គ្នា (ទី៤ ដល់ទី៦) នៃពានរង្វាន់លីគនារីកម្ពុជា (Cambodian Women League 2024-25)។

ដំណើរការបាន ៦សប្ដាហ៍រួមមក ក្រុមបាល់ទាត់នារីភ្នំពេញក្រោន កំពុងឈរកំពូលតារាង ៣សប្ដាហ៍ជាប់គ្នា (ទី៤និងទី៦) ដោយ ៦ប្រកួត ឈ្នះ៥ប្រកួត ស្មើ១ប្រកួត ដោយឈ្នះណាហ្គាវើលដ៍ ៣-០ សប្ដាហ៍ទិ១ ស្មើជាមួយសៀមរាប ២-២ សប្ដាហ៍ទី២ ឈ្នះ:សលត៍ ខេត្តបាត់ដំបង ២៥-០ សប្ដាហ៍ទី៣ ឈ្នះខេត្តកំពង់ធំ ១៩-០ សប្ដាហ៍ទី៤ ឈ្នះមីស្ទើរលេង ១៤-០ សប្ដាហ៍ទី៥ និងឈ្នះបឹងកេត ៤-១ សប្ដាហ៦ទី៥។

វិសាខា ឈរកំពូលតារាងបាន ៣សប្ដាហ៍ (ទី១ ដល់ទី៣) ឆ្លងកាត់ ៦ប្រកួតឈ្នះ ៤ប្រកួត ស្មើ១ និងចាញ់១ ដោយឈ្នះសមាគមក្លឹបបាល់ទាត់មីស្ទើរលេង ១៧-០ សប្ដាហ៍ទី១ ឈ្នះសលត៍ ខេត្តបាត់ដំបង ១៨-០ សប្ដាហ៍ទី២ ឈ្នះមន្ទីរ អ.យ.ក ខេត្ដកំពង់ឆ្នាំង ៧-០ សប្ដាហ៍ទី៣ ស្មើជាមួយព្រះខ័នរាជស្វាយរៀង ០-០ សប្ដាហ៍ទី៤ ចាញ់ណាហ្គាវើលដ៍ ១-០ សប្ដាហ៍ទី៥ និងឈ្នះសមាគមកីឡាខេត្តកំពង់ធំ ១៨-០។
តារាងចំណាត់ថ្នាក់ គិតត្រឹមសប្ដាហ៍ទី៦៖

សូមបញ្ជាក់ថាលីគនារីកម្ពុជា តម្រូវឱ្យក្រុមទាំង១០ប្រកួតគ្នាវិលជុំចំនួន២ជើងហើយក្រុមដែលមានពិន្ទុច្រើនជាងគេមានឈ្មោះបន្តប្រកួតវគ្គពាក់កណ្តាលផ្ដាច់ព្រ័ត្រ ដោយក្រុមលេខ៣ ប៉ះក្រុមលេខ៤ រកអ្នកឈ្នះឡើងទៅប៉ះក្រុមលេខ២ ខណៈក្រុមលេខ១ មានឈ្មោះចាំប្រកួតនៅវគ្គផ្ដាច់ព្រ័ត្រ។
តាមគម្រោងការប្រកួតធ្វើនេះចាប់ផ្ដើមពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ ដល់ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយការប្រកួតត្រូវធ្វើ Home/Away លើទឹកដីរបស់ក្រុមទាំង១០ម្តងម្នាក់៕

