ក្លិបបាល់ទាត់ ប៉ៃលិន ស៊ីធី បានចាញ់ក្រោមថ្វីជើង ខេត្តពោធិ៍សាត់ ដោយលទ្ធផល ៣-០ ខណ:ខេត្តឧត្តមានជ័យ ចាញ់​ក្លិប​បាល់ទាត់ឡាយអ៊ិនឃីង ខេត្តសៀមរាប ដោយលទ្ធផល ៦-០ នៃការប្រកួតពាន​រង្វាន់​សម្តេច​អគ្គម​ហាសេ​នាប​តីតេ​ជោ ហ៊ុន សែន ( Hun Sen Cup) ថ្នាក់​ខេត្ត លើកទី១៨ ឆ្នាំ ២០២៤-២០២៥ ​ថ្ងៃអង្គារ​ ទី២៥ ខែកញ្ញា ឆ្នាំ២០២៤។

លទ្ធផលការប្រកួតថ្ងៃទី២៥ ខែកញ្ញា​ ឆ្នាំ២០២៤

លទ្ធផលការប្រកួតថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤

កម្មវិធីប្រកួត​សប្ដាហ៍ទី១ ថ្ងៃទី២៦ កញ្ញា ២០២៤៖

រំលឹកថា សម្រាប់ពាន​រង្វាន់​សម្តេច​អគ្គម​ហាសេ​នាប​តីតេ​ជោ ហ៊ុន សែន ( Hun Sen Cup) ថ្នាក់​ខេត្ត លើកទី១៧ ឆ្នាំ ២០២៣-២០២៤ ក្រុមមន្ទីរ អយក ខេត្តកំពង់ចាម បានក្លាយជាម្ចាស់ជើងឯក ក្រោយយកឈ្នះត្បូងឃ្មុំ ក្នុងលទ្ធផល ២-០ នៅវគ្គផ្ដាច់ព្រ័ត្រ កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅក្នុងពហុកីឡដ្ឋានជាតិ។

គួរបញ្ជាក់ថា សម្រាប់​ម្ចាស់​ជើង​ឯក​នៃពាន​រង្វាន់​សម្តេច​អគ្គម​ហាសេ​នាប​តីតេ​ជោ ហ៊ុន សែន ( Hun Sen Cup) ថ្នាក់ខេត្ត ចាប់​តាំងពីបង្កើតបន្ថែមនូវពានរង្វាន់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់​ខេត្ត ក្នុង ឆ្នាំ២០១៨ មកដល់ឆ្នាំ២០២២ មានក្រុមចំនួន៦ ផ្សេង​គ្នាបានគ្រងតំណែងជើងឯក រួម​មាន៖

លើកទី១ ឆ្នាំ២០១៨៖ យុវជនសាលាបាល់ទាត់ជាតិបាទីអាយុក្រោម១៨ឆ្នាំ
លើកទី២ ឆ្នាំ២០១៩៖ ខេត្តត្បូងឃ្មុំ
លើកទី៣ ឆ្នាំ២០២០៖ ព្រៃវែង​អេហ្វស៊ី
លើកទី៤ ឆ្នាំ២០២១៖ កោះកុងអេហ្វស៊ី
លើកទី៥ ឆ្នាំ២០២២៖ ភ្នំពេញហ្គាឡាក់ស៊ី
លើកទី៦ ឆ្នាំ២០២៣៖ ខេត្តកំពង់ចាម៕

Share.