បន្ទាយមានជ័យ ៖ បុរសម្នាក់ចូលព្រៃរកបេះបន្លែ ជាអកុសលជាន់ចំមីនផ្ទុះ បណ្តាលឱ្យរងរបួសដាច់ជើងស្តាំ កាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ នៅតាមខ្សែបន្ទាត់ព្រំដែន មុខទំនប់ក៥ ស្ថិតនៅភូមិទំនប់ដាច់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

ជនរងគ្រោះមាន ឈ្មោះ យឹម សុភាព ភេទប្រុស អាយុ៥៥ឆ្នាំ មុខរបរកសិករ រស់នៅភូមិសិលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

តាមសមត្ថកិច្ចបានឱ្យដឹងថា មុនកើតហេតុ ជនរងគ្រោះចូលព្រៃនៅតាមបន្ទាត់ព្រំដែន ខាងមុខទំនប់ក៥ ដើម្បីរកបេះបន្លែ ស្រាប់តែជាន់ចំមីន ផ្ទុះបណ្តាលឱ្យរងរបួសដាច់ជើងស្តាំ។

ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ច នគរបាលការពារព្រំដែន អាជ្ញាធរ ប្រជាពលរដ្ឋ នាំគ្នាជួយចូលទៅយកជនរងគ្រោះចេញមកវិញ រួចដឹកបញ្ជូនទៅសង្គ្រោះបន្តនៅមន្ទីពេទ្យបង្អែកដីថ្មីក្រុងប៉ោយប៉ែត៕

អត្ថបទ៖ តាតុងសែនជ័យ

Share.