លីគកំពូលកម្ពុជា Cambodian Premier League រដូវកាល ២០២៤-២៥ បានឈានដល់សប្តាហ៍ទី៦ ខណ:ភ្នំពេញក្រោន ជាក្រុមដែលរកគ្រាប់បាល់បានច្រើនជាងគេ ស្របពេលដែលព្រះខ័នរាជស្វាយរៀង ជាក្រុមដែលរបូតគ្រាប់បាល់តិចជាងគេ។

ក្រុមដែលរកគ្រាប់បាល់បានច្រើនជាងគេ គិតត្រឹមសប្ដាហ៍ទី៦៖
- ភ្នំពេញក្រោន រកបាន ២០គ្រាប់ របូតវិញ ៦គា្រប់
- ព្រះខ័នរាជស្វាយរៀង រកបាន ១៩គ្រាប់ របូតវិញ ៣គា្រប់
- វិសាខា រកបាន ១៧គ្រាប់ របូតវិញ ៧គា្រប់
- Tiffy Army FC រកបាន ១០គ្រាប់ របូតវិញ ១៦គា្រប់
- បឹងកេត រកបាន ៩គ្រាប់ របូតវិញ ៧គា្រប់
- អង្គរថាយហ្គឺរ រកបាន ៩គ្រាប់ របូតវិញ ៤គា្រប់
- ISI Dangkor Senchey រកបាន ៨គ្រាប់ របូតវិញ ១១គា្រប់
- ណាហ្គាវើលដ៍ រកបាន ៨គ្រាប់ របូតវិញ ៩គា្រប់
- Life ខេត្តព្រះសីហនុ រកបាន ៦គ្រាប់ របូតវិញ ១៤គា្រប់
- សមាគមកីឡាបាល់ទាត់ក្រុមមហាផ្ទៃ រកបាន ៥គ្រាប់ របូតវិញ ១៨គា្រប់
- គិរីវង់សុខសែនជ័យ រកបាន ៤គ្រាប់ របូតវិញ ២០គា្រប់

កីឡាករស៊ុតបញ្ចូលទីច្រើនជាងគេបណ្តោះអាសន្នរួមមានដូចជា៖
- BALANGA JOSEMAR ជនជាតិព័រទុយហ្គាល់ របស់ TIFFY ARMY ស៊ុត៧គ្រាប់
- SOUZA RAMON ជនជាតិប្រេស៊ីល របស់វិសាខា ស៊ុត៦គ្រាប់
- OFUFU IBEH ជនជាតិនីហ្សេរីយ៉ា របស់ភ្នំពេញក្រោន ស៊ុត៤គ្រាប់
- CRISTIAN ROQUE ជនជាតិប្រេស៊ីល របស់ព្រះខ័នរាជស្វាយរៀង ស៊ុត៤គ្រាប់
- ANDRES NIETO ជនជាតិកូឡុំប៊ី របស់ភ្នំពេញក្រោន ស៊ុត៤គ្រាប់
- BOUNKONG BOUNPHACHAN ជនជាតិឡាវ របស់ព្រះខ័នរាជស្វាយរៀង ស៊ុត៣គ្រាប់
- PABLO AUGUSTO ជនជាតិប្រេស៊ីល របស់ព្រះខ័នរាជស្វាយរៀង ស៊ុត៣គ្រាប់
- សៀង ចន្ធា របស់បឹងកេត ស៊ុត៣គ្រាប់
- GAYOSO JAVIER ជនជាតិហ្វីលីពីន របស់ភ្នំពេញក្រោន ស៊ុត៣គ្រាប់
- លឹម ពិសុទ្ធ របស់ភ្នំពេញក្រោន ស៊ុត៣គ្រាប់
- Minagawa Yusuke ជនជាតិជប៉ុន របស់ណាហ្គាវើលដ៍ ស៊ុត៣គ្រាប់
- ASANO SHUTO ជនជាតិជប៉ុន របស់អង្គរថាយហ្គឺរ ស៊ុត៣គ្រាប់
- KIM SEO IN ជនជាតិកូរ៉េខាងត្បូង របស់ LIFE FC ស៊ុត៣គ្រាប់៕


