ភ្នំពេញ ៖ ផលិតផលបារីចំនួន៣៤៦កេស ដែល មិនអនុលោមតាមច្បាប់ បទប្បញ្ញតិបច្ចេកទេស ខូចគុណភាព និងគ្មានប្រភពច្បាស់លាស់ ក្រោយពីសមត្ថកិច្ចជំនាញបង្ក្រាបបាន រួចនាំយកទៅដុតកម្ទេច បំផ្លាញចោល នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ នៅទីលានចាក់សំរាម ស្ថិតនៅសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

បារីទាំង៣៤៦កេស ត្រូវបានមន្រ្តីជំនាញនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ “ក.ប.ប.”ក្រសួងពាណិជ្ជកម្ម សហការជាមួយនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំ និងសម្របសម្រួល ដោយតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បង្ក្រាបចាប់បានកន្លងមក ។

ក្រោយពីបង្ក្រាបចាប់បាន នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤នេះ ត្រូវបានមន្ត្រីជំនាញនាំយកទៅដុតកម្ទេច បំផ្លាញចោល នៅទីលានចាក់សំរាម សង្កាត់ជើងឯក ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.