កំពង់ចាម៖ ខណៈជំនន់ទឹកទន្លេមេគង្គ បានពង្រីកវិសាលភាពខ្លួនយ៉ាងធំល្វឹងល្វើយ ជនខិលខូចបានឆ្លៀតឱកាសប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ប្រមូលកូនត្រីរាប់លានក្បាល ។ ស្របពេលដែលជំនាញចេញល្បាតក្នុងដែនប្រតិបត្តិរបស់ខ្លួន ហើយបានប្រមូលឧបករណ៍នេសាទ នឹងដោះលែងកូនត្រី ខុសច្បាប់យ៉ាងច្រើន នាព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ ។

ឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារចម្រុះបន្តចុះពិនិត្យ និងបង្រ្កាបបទល្មើសនេសាទ បានចំនួន ៥ករណី នៅស្រុកកំពង់សៀម ខេត្តកំពង់ចាម ក្នុងរដូវបិទនេសាទ និងទឹកកំពុងឡើងខ្លាំងគួរឲ្យកត់សំគាល់នេះ ។

កម្លាំងជំនាញជលផលខណ្ឌរដ្ឋបាលជលផលកំពង់ចាម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបាន សហការជាមួយកម្លាំងនៃ អធិការដ្ឋានរដ្ឋបាលជលផលមេគង្គ អាជ្ញាធរស្រុក អធិការដ្ឋាននគរបាលស្រុក និងកងរាជអាវុធហត្ថស្រុកកំពង់សៀម នឹងមានការសម្រប សម្រួលពីឯកឧត្តម វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល បានចំនួន ៥ករណី នៅចំណុចជ្រោយអណ្តូង ឃុំរអាង , មុខវត្តល្ពាក ,រោងទា ឃុំស្រក និងចំណុចទំនប់ត្រីរ៉ស់ ឃុំរំចេក ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។

ជំនាញបានបញ្ជាក់ទៀតថា ចំពោះវត្ថុតាងដែលក្រុមការងារជំនាញបានរុះរើ និងបំផ្លាញចោលនៅនឹងកន្លែងរួមមាន៖ ឧបករណ៍លូស្បៃមុងបានចំនួន ៧៦មាត់ របាំងស្បៃមុងប្រវែង ២ ២៨០ម៉ែត្រ , បង្កោលចម្រឹងចំនួន ១ ១៤០ដើម , ព្រមទាំងបានចាក់លែងកូនត្រីចម្រុះចំនួនប្រមាណ ៣០៤ គីឡូក្រាមចូលទៅក្នុងបឹងធម្មជាតិវិញផងដែរ ។

បន្ថែមលើនេះទៀត ឯកឧត្ដម ទឹម បូរក្ស សំណូមពរដល់ប្រជានេសាទសូមបញ្ឈប់ជាបន្ទាន់នូវការរកត្រីដោយប្រើប្រាស់ឧបករណ៍ចុសច្បាប់បើសមត្តកិច្ចសាវជ្រាវឃើញនិងបញ្ជូនទៅត់លាការផ្ដន្ទាទោសមិនខាន ៕
អត្ថបទ៖អាចារ្យលាក់

