ក្រុមបាល់ទាត់ហ្វូតសាលបុរសជម្រើសជាតិថៃ នឹងត្រូវជួបក្រុមបាល់ទាត់ហ្វូតសាលបុរសជម្រើសជាតិបារាំង នៅវគ្គ ១៦ក្រុមចុងក្រោយ នៅថ្ងៃទី២៧ កញ្ញានេះ នៃពានរង្វាន់បាល់ទាត់ហ្វូតសាលជើងឯកពិភពលោក 2024 FIFA Futsal World Cup នៅក្នុងសាល Bukhara Universal Sports Complex វេលាម៉ោង ១៧:៣០ល្ងាច។

ការប្រកួតវគ្គ១៦ក្រុមចុងក្រោយ នឹងចាប់ផ្ដើមនៅថ្ងៃនេះ ដោយកម្មវិធីប្រកួតមានដូចខាងក្រោម៖

ក្រុមបាល់ទាត់ហ្វូតសាលបុរសជម្រើសជាតិថៃ បន្តឡើងវគ្គ ១៦ក្រុមចុងក្រោយ បន្ទាប់ពីឈរលេខ២ ក្នុងពូល ដោយយកឈ្នះ ២ប្រកួត និងចាញ់១ ក្នុងវគ្គជម្រុះក្នុងពូល ដោយយកឈ្នះ ក្រូអាត ២-១ ប្រកួទី១ ចាញ់ប្រេស៊ីល ៩-១ ប្រកួតទី២ និងឈ្នះ គុយបា ១០-៥ ជម្រុះក្នុងពូល។
ក្រុមបាល់ទាត់ហ្វូតសាលបុរសជម្រើសជាតិថៃ ស្ថិតនៅពូលជាមួយ ប្រេស៊ីល គុយបា និងក្រូអាត ដែលធ្វើឡើងនៅ ប្រទេសអ៊ូសបេគីស្ថាន នឹងចាប់ផ្ដើមប្រកួតវគ្គជម្រុះក្នុងពូលចាប់ពីថ្ងៃទី១៤ ខែកញ្ញាខាងមុខនេះ គ្រោងនឹងរកឃើញម្ចាស់ជើងឯកនៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៤ខាងមុខ។

ព្រឹត្តិការណ៍ប្រកួតពានរង្វាន់បាល់ទាត់ហ្វូតសាលជើងឯកពិភពលោក FIFA Futsal World Cup ដែលរៀបចំរៀងរាល់ ៤ឆ្នាំម្ដង ធ្វើឡើងដំបូងនៅឆ្នាំ១៩៨៩ ដោយប្រទេសហូឡង់ ធ្វើជាម្ចាស់ផ្ទះ។ ខណ:ក្រុមជម្រើសជាតិប្រេស៊ី ឈ្នះជើងឯកច្រើនជាងគេ ចំនួន ៥លើក អេស្ប៉ាញ ចំនួន ២លើក អាហ្សង់ទីន និងព័រទុយហ្គាល់ ចំនួន ១លើក៕

