សិល្បៈជាតិ​៖ ខុស​ពី​សព្វមួយ​ដង កញ្ញា អ៊ិន លក្ខិណា មាន​ឱកាស​បាន​ជួបជុំបងប្អូន​ ធ្វើ​បុណ្យរួម​គ្នា ប៉ុន្តែ​ឆ្នាំ​នេះ​ អាស្រ័យ​ដោយ​ជាប់​ភារកិច្ច ចេញ​ទៅ​ប្រកួត​ Miss Cosmo ​នៅ​ប្រទេស​វៀតណាម ធ្វើ​ឱ្យ​កញ្ញា​ខកខាន​មិន​បាន​ចូលរួម​ធ្វើ​បុណ្យ​ភ្ជុំបិណ្ឌ​។

ជា​ទូទៅ​នៅ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ គឺជា​វេលា​មួយ​ដែល​មហាគ្រួសារ​ខ្មែរ តែងតែ​វិលត្រលប់​ទៅ​ស្រុកកំណើត​ សម្រាប់​អ្នក​ធ្វើ​ការ​ឆ្ងាយផ្ទះ​ដើម្បីជួបជុំ​ក្រុម​គ្រួសារ​ធ្វើ​បុណ្យ​រួម​គ្នា​ យ៉ាងណាមិញសម្រាប់​បេក្ខភាព​តំណាង​​កម្ពុជា​កញ្ញា អ៊ិន ​លក្ខិណា ឆ្នាំ​នេះ​ អាស្រ័យ​ដោយ​ជាប់​ភារកិច្ច​ចេញ​ទៅ​ដណ្ដើម​មកុដ​នៅ​ប្រទេស​វៀតណាម ធ្វើ​ឱ្យ​ខកខាន​មិន​បាន​ជួបជុំ​ក្រុម​គ្រួសារ និង ទៅវត្តធ្វើ​បុណ្យរួម​គ្នា។

ទោះជា​ឆ្នាំ​នេះ មិន​បាន​នៅធ្វើ​បុណ្យ​ភ្ជុំ​បិណ្ឌ​ នៅ​ក្នុង​ប្រទេស​ប៉ុន្តែ​ គេ​រំពឹង​ថា​កញ្ញា អ៊ិន លក្ខិណា អាច​នឹង​សម្រេច​បាន​ជោគជ័យ​ធំជូន​ជាតិ​ នៅលើ​វេទិកា​ប្រកួត​សម្រស់​ដ៏ធំមួយ​នេះ ព្រោះ​ពី​មួយ​វគ្គ ​ទៅមួយ​វគ្គ លក្ខិណា ធ្វើ​បាន​​យ៉ាង​ល្អ ជា​ពិសេស​អ្នក​គាំទ្រ​រំពឹង​យ៉ាង​មុតមាំ​ថា​ កម្ពុជា​ច្បាស់ជា​អាច​ទម្លុះ​ទៅ​កាន់​វគ្គ​កាន់ជ្រៅ ឬ​ក៏កម្រិត​ Top ព្រោះ​បេក្ខភាព​កម្ពុជា​រូប​នេះ មាន​​ទាំង​សមត្ថភាព រូបសម្រស់​ និង​បទ​ពិសោធន៍ប្រកួត​លើ​ឆាក​។

https://troryorng.com/
Share.