សាលាតម្រង់ទិសរាជធានីភ្នំពេញ អាយុក្រោម ១៦ឆ្នាំ នឹងត្រូវជួបក្រុម​យុវជនអាយុក្រោម ១៦ឆ្នាំ វិសាខា នៃការប្រកួតពានរង្វាន់ជម្រើសជើងឯកយុវជនអាយុក្រោម ១៦ឆ្នាំ Cambodian Youth League U16 2024 នៅ​សប្ដាហ៍ទី១៧ ថ្ងៃទី២៩ កញ្ញា ២០២៤នេះ។

ក្រុមយុវជនអាយុក្រោម ១៦ឆ្នាំ របស់វិសាខា គឺជាក្រុមតែមួយគត់ដែលរក្សាជ័យជម្នះបានវែងជាងគេ រហូត​ដល់ ១៥ប្រកួត​ជាប់គ្នា បន្ទាប់ពីយកឈ្នះលើក្រុមបឹងកេត ក្នុងលទ្ធផល ៦-០ សប្ដាហ៍ទី១៦ គិតត្រឹមជុំទី២ ថ្ងៃទី១៦។

កម្មវិធីប្រកួត សប្ដាហ៍ទី១៧ ថ្ងៃទី២៩ កញ្ញា ២០២៤៖

តាមការគ្រោងទុកសម្រាប់ការប្រកួតជុំផ្ដាច់ព្រ័ត្រ នៅថ្ងៃទី ២០ ខែតុលា ឆ្នាំ២០២៤៖ ក្រុមលេខ៣ ប៉ះក្រុមលេខ៤។ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤៖ ក្រុមលេខ២ ប៉ះអ្នកឈ្នះ រវាងលេខ៣ ឬលេខ៤
ចំណែក​​​វគ្គផ្ដាច់ព្រ័ត្រ នឹងធ្វើឡើងនៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយក្រុមលេខ១ ប៉ះអ្នកឈ្នះរវាងក្រុមលេខ២ ប៉ះលេខ៣ឬលេខ៤៕

Share.