ក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២០ឆ្នាំ បានត្រឹមស្មើគ្នាជាមួយក្រុមម្ចាស់ផ្ទះចិនតៃប៉ិ ដោយលទ្ធផល ១-១ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៤ នៃពានរង្វាន់ជើងឯកទ្វីបអាសុី AFC U20 Asian Cup China PR 2025™ វគ្គជម្រុះ នៅចិនតៃបុិ ក្នុងកីឡដ្ឋាន Fu Jen Catholic University ។

លទ្ធផល និងកម្មវិធីប្រកួត របស់ក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២០ឆ្នាំ មានដូចខាងក្រោម៖
ថ្ងៃទី២១ កញ្ញា៖ នេប៉ាល់ ១-៤ កម្ពុជា នៅកីឡដ្ឋាន Fu Jen Catholic University
ថ្ងៃទី២៣ កញ្ញា៖ កម្ពុជា ០-៧ អ៊ូសបេគីស្ថាន នៅកីឡដ្ឋាន Fu Jen Catholic University
ថ្ងៃទី២៥ កញ្ញា៖ បារ៉ែន ០-១ កម្ពុជា នៅកីឡដ្ឋាន Fu Jen Catholic University
ថ្ងៃទី២៩ កញ្ញា៖ កម្ពុជា ១-១ ចិនតៃប៉ិ នៅកីឡដ្ឋាន Fu Jen Catholic University។
ក្រោមការដឹកនាំរបស់លោក Koji Gyotoku ក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២០ឆ្នាំ ស្ថិតនៅពូល B ជាមួយអ៊ូសបេគីស្ថាន, បារ៉ែន, ចិនតៃប៉ិ និងនេប៉ាល់។ ការប្រកួតពានរង្វាន់ជើងឯកទ្វីបអាសុីអាយុក្រោម២០ឆ្នាំ វគ្គជម្រុះ AFC U20 Asian Cup China PR 2025™ Qualifiers Group B ដែលនឹងប្រព្រឹត្តិទៅពីថ្ងៃទី២១ ដល់២៩ ខែកញ្ញា ឆ្នាំ២០២៤ នៅចិនតៃបុិ៕

