ពានរង្វាន់លីគកំពូលកម្ពុជា (Cambodian Premier League) រដូវកាល ២០២៤-២៥ ដោយនៅសប្តាហ៍ទី៧ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៤ នេះ ក្រុម ភ្នំពេញក្រោន, អង្គរថាយហ្គឺរ, និង អាយអេសអាយ គឺទទួលបាន៣ពិន្ទុ ក្រោយយកឈ្នះលើដៃគូរ លើ៣ទីលានផ្សេងគ្នា។



លទ្ធផលការប្រកួតថ្ងៃទី២៩ ខែកញ្ញ ឆ្នាំ២០២៤៖
- ភ្នំពេញក្រោន ១០-០ ឡាយហ្វខេត្តព្រះសីហនុ
- អាយអេសអាយ ដង្កោសែនជ័យ ២-០ គិរីវង់សុខសែនជ័យ
- ណាហ្គាវើលដ៍ ១-១ អង្គរថាយហ្គឺរ
ពានរង្វាន់លីគកំពូលកម្ពុជា រដូវកាលឆ្នាំ២០២៤-២៥ នេះមានសមាជិកចំនួន១១ក្រុម ដោយប្រកួតប្រជែងពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥ ខាងមុខ ដោយតម្រូវក្រុមជាសមាជិកប្រកួតវិលជុំសន្សំពិន្ទុចំនួន២ជើង ហើយក្រុមចំណាត់ថ្នាក់លេខ១ដល់លេខ៦ បន្តប្រកួតយកជើងឯក ខណៈក្រុមលេខ៧ ដល់១១ ត្រូវប្រកួតយកចំណាត់ថ្នាក់៕

