ភ្នំពេញ ៖ អគ្គិភ័យឆាបឆេះឃ្លាំង រាលដាលដល់ផ្ទះបងប្អូនខ្មែរឥស្លាមចំនួន២ខ្នង អស់ទាំងស្រុង និងចំនួន៦ខ្នងទៀតរងខូចខាត ផ្តើមចេញពីទុស្សេចរន្តអគ្គិសនី បង្កឱ្យផ្ញាក់ផ្អើលកាលពីវេលាម៉ោង១២និង០៥នាទីរសៀល ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៤ នៅបណ្តោយមាត់ច្រាំងទន្លេ ផ្លូវជាតិលេខ៥ ភូមិ០១ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។

ឃ្លាំងមួយរងខូចខាត សង់ពីគ្រោងដែកប្រក់ស័ង្កសី ទំហំ៥ម៉ែត្រx៧ម៉ែត្រ ផ្ទះចំនួន២ខ្នងរងខូចខាតអស់ទាំងស្រុង មានម្ចាស់ឈ្មោះ ហ្វា ទីម៉ាស់ ភេទស្រី អាយុ៦១ឆ្នាំ ខ្មែរឥស្លាម មុខរបរលក់សូរ និង ឈ្មោះ កូប សុះ ភេទប្រុស អាយុ៧៣ឆ្នាំ ចំណែកផ្ទះចំនួន៦ខ្នងទៀត រងខូចខាតប្រមាណ៣០ភាគរយ ។

តាមសមត្ថកិច្ចបានឱ្យដឹងថា គ្រោះអគ្គិភ័យខាងលើផ្តើមចេញពីទុស្សេចរន្តអគ្គិសនី ហើយភ្លាមៗត្រូវបានកម្លាំងសមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យចំនួន៥គ្រឿងចេញទៅអន្តរាគមន៍ បាញ់ទឹកពន្លត់ភ្លើង ការពារឆេះរាលដាល ៕

អត្ថបទ÷តាតុងសែនជ័យ

Share.