ភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរណ៍បង្កដោយរថយន្តឡិចស៊ី 470 បើកលឿនបែកកង់រ៉េចង្កូតទៅបុកបង្គោលភ្លើងបណ្តាលឲ្យបាក់បង្គោលភ្លើង២ដើម ១ដើមរលំសង្កត់លើរថយន្តជាប់ទៅបុកលែងរួច រីឯ១ដើមទៀតត្រូវខ្សែភ្លើងទាញរលំដួលដល់ដី។

ហេតុការណ៍នេះកើតឡើងកាលពីនៅវេលាម៉ោង៣រសៀល ថ្ងៃទី ២៩ កញ្ញា ២០២៤ នៅលើកំណាត់ផ្លូវ ទ្រុងមាន់ ជិតស្តុប ណតប្រ៊ីតដ៍ ស្ថិតក្នុងសង្កាត់អូរបែកក្អ ខណ្ឌសែនសុខរាជធានីភ្នំពេញ ។

តាមប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា រថយន្តម៉ាក ឡិចស៊ីស 470ពណ៌ ទឹកមាស ពាក់ស្លាកលេខភ្នំពេញ 2K-8797 បើកបរដោយបុរសម្នាក់និងមានក្មេងប្រុសម្នាក់នៅក្នុងរថយន្ត បើកបរតាមបណ្តោយផ្លូវ ទ្រុងមាន់ (ណតប្រ៊ីតដ៍) ទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ បានផ្ទុះបែកកង់មុខខាងស្តាំ រួចរ៉េចង្កូតទៅខាងស្តាំដៃ ឡើងចិញ្ចឹមផ្លូវ បុកបង្គោលភ្លើង១ដើម បណ្ដាលឲ្យបាត់សង្កត់ក្បាលរថយន្តជាប់ទៅមុខលែងរួច រីឯ បង្គោលភ្លើងមួយដើមទៀត ចម្ងាយពីកន្លែងកើតហេតុប្រហែល ៥០ម៉ែត្រ ត្រូវបានខ្សែភ្លើងទាញក៏បណ្ដាលឲ្យបាក់១ដើមទៀតផងដែរ សរុបចំនួន២ដើម សំណាងមិនបង្កគ្តោះថ្នាក់ដល់មនុស្ស។ ចំណែកអ្នកបើកបរសមត្ថកិច្ចបាននាំយកទៅសាសួរនិងបានរាយការណ៍ទៅខាង អគ្គិសនី។

ក្រោយកើតហេតុ សមត្ថកិច្ចចរាចរណ៍ សហការជាមួយមន្ត្រីជំនាញអគ្គិសនី(EDC ចុះមកពិនិត្យ និងវាស់វែងស្ទូចយក រថយន្តនៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោក នៃ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីធ្វើការការដោះស្រាយទៅតាមនិតិវិធី៕

អត្ថបទ៖ សេង សាវី

Share.